Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កាន់តែសាហាវហេីយ​ ! យុវជន៤នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់​ស្ទាក់វាយផ្អេីលពលរដ្ឋទាំងកណ្ដាលអាធ្រាត

ភ្នំពេញ​ ៖​ យុវជន៤នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់បានស្ទាក់​ វាយទាំងកណ្ដាលអាធ្រាត្រ ខណៈ​ដែល​ក្រុមជនរង​គ្រោះជិះម៉ូតូតាមផ្លូវបេតុងខាងមុខកុងសុីកាប់គោ​ សង្កាត់ជ្រោយចង្វារ
ហេតុការណ៍បង្កអោយមានការភ្ញា់ផ្អើលនេះបានកេីតឡេីង​កាលពីវេលាម៉ោង០១និង​០០​នាទី​ រំលងអធ្រាតឈានចូលថ្ងៃទី២២ខែ​ឧសភាឆ្នាំ២០២០​ នៅតាមបណ្ដយផ្លូវបេតុងមុខកុងសុីកាប់គោរ​ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

យោងតាមសម្ដីជនរងគ្រោះបានប្រាប់ក្រុម​ការងារអង្គភាពសារព័ត៌មាន(កោះប៉ែន)​ឲ្យដឹងថា​ មុនពេលកេីតហេតុ​ ពួកគាត់បានជិះម៉ូតូ៣គ្រឿងមានគ្នា៤នាក់​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ(OCI ICI)រួចក៍នឹកឃេីញ​ចង់ញាំអីនៅហាងជិតកុងសុីកាប់គោ​ ក៍​បាន​បបួលគ្នាបត់ចូលតាមផ្លូវបេតុង​ មកដល់មុខកុងសុី​ក៍ឃេីញមនុស្សប្រុសស្រីជាច្រេីន​នាក់​វ័យប្រហែល១៥ទៅ១៦ឆ្នាំ​ អង្គុយតាមផ្លូវបេតុង​ រាងដូចមិនស្រួលក៍បត់ម៉ូតូទៅក្រោយវិញ​ស្រាប់តែក្រុមទាំនោះដេញវាយបណ្ដាល​អោយយុវជនរងគ្រោះម្នាក់ជិះម៉ូតូសង់០១៩​ពណខ្មៅពាក់ស្លាក់លេខភ្នំពេញ​1HO-1917​ ផ្ដួលម៉ូតូចោលរត់យកម៉ារួចខ្លួន​ រួចហៅឲ្យគេជួយ​ ភ្លាមៗក៍មានក្រុមសន្តិសុខនិងកំលាំងអន្តរាគមន៍ពិសេសគោលដៅស្ពានជ្រោយចង្វារ​ នាំជនរងគ្រោះមកយកម៉ូតូនៅកន្លែងដួលបានវិញ​ តែស្លាកលេខត្រូវជនសង្ស័យកាច់យកទៅបាត់​ តែមួយសន្ទុះក្រោយមក​ស្រាប់តែមានក្មេងម្នាក់យកកំណាត់ស្លាក​លេខមកអោយវិញ​ ។

ក្រោយពេលកេីតហេតុ​ កំលាំងអន្តរាគមន៍​ពិសេសបានអោយជនរងគ្រោះទៅដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍ជ្រោយចង្វារ​ ប៉ុន្តែជន​រងគ្រោះសុំមិនទៅដាក់ពាក្យបណ្ដឹង​នោះទេ​ ដោយគិតថាមិនបានបាត់បង់ទ្រព្យសម្បត្តិ​ ព្រោះមិនចង់វែងឆ្ងាយ ៕ដោយ​ផាន់សារឿន