មន្ត្រីឧទ្យានុរក្ស ព្រះសង្ឃ និងសមាជិកនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន បានធ្វើពិធីកប់សពសត្វទន្សោង បន្ទាប់ពីជាប់អន្ទាក់ព្រានហើយត្រូវស្លាប់
ឧត្ដមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស ព្រះសង្ឃ និងសមាជិកនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន បានធ្វើពិធីកប់សពសត្វទន្សោងឈ្មោលមួយក្បាលដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃសហគមន៍ សង្ឃរុក្ខវ័ន ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ម្សិលមិញ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ក្រោយជាប់អន្ទាក់របស់ព្រាន ជាយូរថ្ងៃពេក បើទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់ និង គួរឱ្យអាណិត អាសូរយ៉ាងខ្លាំងព្រោះនៅលើមុខរបស់វាមានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែជាអកុសល សត្វទន្សោងឈ្មោលមួយក្បាលនេះនៅតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត។