Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹង​ បេីកម៉ូតូCBR​ ក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូគុបជ្រុង​ អូសជាង១០ម៉ែត្ររបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងខ្លាំងបេីក​ម៉ូតូCBR​ លឿនដូចហោះជ្រុលទៅបុកម៉ូតូគុបជ្រុង​ អូសជាង១០ម៉ែត្របណ្ដាលអោយ​បុរសដែលជាអ្នកជិះម៉ូតូគុបរងរបួសធ្ងន់បែកក្បាល់ហូស្រោចខ្លួន​ ត្រូវបានប្រជាពលរដ្ឋ​ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែតភ្លាមៗ​ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីត​ឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ១០៦កែងនិងផ្លូវ១៩​ ស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​បានឃេីញហេតុការណ៍​ ប្រាប់អង្គភាព​សារព័ត៌មាន(កោះប៉ែន)អោយដឹងថា​ មុន​ពេលកេីតហេតុគេឃេីញបុរសរងគ្រោះជិះម៉ូតូគុប៩០​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ​ភ្នំពេញ2W-2177​ធ្វើដំណើរតាមបណ្ដោយ​ ផ្លូវ១៩ទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុ​ ក៍មានម៉ូតូធំមួយគ្រឿងម៉ាក​ CBR​ ពណ៍​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1BS-6669​ បេីកបរដោយុវជនម្នាក់​ធ្វើ​ដំណើរ​តាមផ្លូវ១០៦ ទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿន​ សង្ស័យស្រវឹង​បានជ្រុលទៅបុកម៉ូតូគុបចំពាក់កណ្ដាលម៉ូតូខ្ទាតអូសជាង១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ​ ឯអ្នកបេីកម៉ូតូគុបរងរបួសធ្ងន់បែកក្បាលហូរ​ឈាមស្រោចពេញខ្លួន​ ត្រូវបានបញ្ជូនទៅ​មន្ទីពេទ្យកាលម៉ែតភ្លាមៗ​ ចំណែកអ្នកបេីក​ម៉ូតូធំមិនមានរងរបួសអ្វីឡេីយ​ គ្រាន់តែខូច​ខាតម៉ូតូខ្ទិចមួយកំណាត់មុខ​ រួចក៍ទាញទូរ​សព្ទ័និយាយដេីរចុះដេីរឡេីង​ ធ្វើឫកពាមិន​សមរម្យ​ ហើយក៏បានដើរចូលក្នុងរថយន្ត​CRVសេរីទំនេីបពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ2AN~0045​ ចេញទៅបាត់​ស្រមោល។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងទំនាក់ទំនងទៅជំនាញ​ចរាចរណ៍ខណ្ឌ​ ដេីម្បីធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ខណ្ឌដូនពេញ​ រងចាំភាគីទាំងពីរចូលខ្លួនដោះស្រាយតាមច្បាប់នៅពេលក្រោយ​ ៕ (ដោយសារឿន)