Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចនាំខ្លួនជនសង្ស័យដែលរឹត.ក.សង្សាប៉ងសម្លាប់យក បោះចោលនៅគំនរសំរាមឲ្យធ្វើត្រាប់

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យដែលបានយកខ្សែកាបូបរឹតកសង្សា ប៉ងសម្លាប់ហើយស្មានថាស្លាប់ដឹកយកទៅចោលនៅគំនរសំរាមព្រោះខឹងសុំនាងបែក នាងមិនព្រមនោះ ឲ្យមកធ្វើត្រាប់ពីសកម្មភាពឡើងវិញ ។

នារីរងគ្រោះ​ឈ្មោះ​ ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យខេត្តមណ្ឌលគិរី។
ឯជនសង្ស័យ ឈ្មោះ ឆុំ ដា​វីត អាយុ​២៦​ឆ្នាំ ​ជាជាង​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​ស្រុក​កោះ​ញែក និងមានទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុ​ង ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​បងប្អូន​នៅ​ក្នុងភូមិ​ចំការ​តែ ជាសង្សានារីរងគ្រោះ ។

គួរម្លឹកថា! នៅយប់ថ្ងៃទី០៦ខែឧសភា ជនសង្ស័យបានជិះម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ហើយជនសង្ស័យក៏ និយាយនាងសុំបែកគ្នា តែជនរងគ្រោះមិនព្រមក៍ឈ្លោះប្រកែកគ្នា ។

លុះដល់ម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ ។
តែនារីរងគ្រោះថា​ចាំខ្លួនបាត់ឈឺពោះសិនភ្លាមនោះជនសង្ស័យក៏បានយកខ្សែកាបូបមក រឹតកជនរងគ្រោះ ឲ្យផ្កាប់មុខទៅនឹងដី រហូតសន្លប់ ។
ជនសង្ស័យស្មានថានាងស្លាប់ហើយ ក៏បានដឹកយកទៅបោះ ចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ព្រឹកឡើងនាងដឹងខ្លួនក៍ស្រវេស្រវ៉ាដើរទៅប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៨តែម្ដង ៕