នគរបាលខណ្ឌមានជ័យឆ្មក់បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមឃាត់ខ្លួនអ្នកកត់បានម្នាក់
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ ដឹងនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ បានចុះឆ្មក់បង្ក្រាបទីតាំង ( កត់ឆ្នោតវៀតណាម )មួយកន្លែងនៅចំណុច តូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានឲ្យ ដឹងថា ក្នុងប្រតិបត្តការណ៍បង្ក្រាបនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ពេជ្រ ពន្លក ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ភូមិត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ វេលុយទ្រូម៉ាន់នីនិងកត់ឆ្នោត ។
ចំណែក-វត្ថុតាងចាប់យករួមមាន ៖ក្រដាសមានសរសេរលេខឆ្នោតវៀតណាមចំនួន០៣សន្លឹក -ក្រដាសតូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន-ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំចំនួន០១,ប៊ិចពណ៍ខៀវមួយចំនួន,ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង,ទូរស័ព្ទដៃចាស់ ចំនួន០២គ្រឿង និង លុយខ្មែរចំនួន២៩០០០០រៀល(ម្ភៃប្រាំបួនម៉ឺនរៀល)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ធ្វើកំណត់ហេតុបញ្ជួនមកឃុំខ្លួនបណ្ដោះអាន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់តាមនីតិវិធីច្បាប់ ៕