អាសូរ! ស្ត្រីម្នាក់វះកាត់សម្រាលកូននៅមន្ទីរសំរាកព្យាបាល(អុី លីត)បានពីរថ្ងៃស្លាប់ចោលកូន
ភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ បានចូលទៅសំរាកនៅមន្ទីរពេទ្យសំរាកព្យាបាលនិងសម្ភព (អុីលីត ) ដើម្បីសំរាលកូន តែសម្រាលបែបធម្មជាតិមិនកើត ក្រុមគ្រួសារសម្រេច អោយពេទ្យ វះកាត់ដោយជោគជ័យ តែជាអកុសល បានពីថ្ងៃស្ត្រីជាម្ដាយបានស្លាប់នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព (អុីលីត ) ចោលកូនប្រុសតូចដែល ទើបនិងកើត
ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឩសភាឆ្នាំ២០២០ នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព (អុីលឹត )ផ្ទះលេខ៤៤៨ ផ្លូវកេខ៧C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពបានបន្ដថា កាលពីថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេត្យ អុី លឹត តែដោយសម្រាលតាមបែបធម្មជាតិមិនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ អុី លឹត មានការធ្វេសប្រហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះ ធ្វើអោយជនរងគ្រោះដើរចូលបន្ទប់ទៅបត់ជើងក៏ដួលស្លាប់តែម្ដង។
លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន លោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាត្តិជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។
ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាត្តិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕