បាត់ទូរសព្ទ័៣ថ្ងៃប្រទះឃើញអ្នកលួចចូលទៅចាប់ត្រូវជនសង្ស័យវាយបែកក្បាល
ភ្នំពេញ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់បានរងរបួសបែកក្បាលស បន្ទាប់ពីប្រតាយប្រតប់គ្នាជាមួយជនសង្ស័យដែលលួចទូរសព្ទ័ដៃរបស់កាលពីរបីថ្ងៃមុនហើយជនសង្ស័យបានដំបងវាយចំក្បាល រួចរត់គេចខ្លួនបាត់
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង០៩ និង១០នាទីយប់ថ្ងៃទី១ខែមិថុនា ឆ្នាំ២០២០ នៅសួនមាត់ទន្លេ ជាប់ផ្លូវសុីសុវត្តិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ៣ថ្ងៃមុខ ជនរងគ្រោះដែលជាជនជាតិប៉ាគីស្ថាន ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទដៃ បាត់១គ្រឿង ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។ លុះដល់យប់ថ្ងៃកេីតហេតុ ជនរងគ្រោះបានឃេីញជនសង្ស័យកំពុងតែអង្គុយនៅសួនច្បារមាត់ទន្លេត្រង់ចំណុចកេីតហេតុ ដោយជនរងគ្រោះបានឃាត់ជនសង្ស័យធ្វេីឲជនសង្ស័យប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យយកដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲបែកក្បាលហូរឈាមស្រោចខ្លួនតែម្ដង ។ ភ្លាមៗប្រជាពលរដ្ឋជាច្រេីននាក់ដែលដេីរកំសាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់ រីឯជនសង្ស័យបានព្យាយាមរត់គេចខ្លួនបាត់ដោយសុវត្តិភាព ធ្វើឲ្យជនរងគ្រោះជាជនជាតិបរទេសខឹងក៏កាន់ដំបងដេីររកចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះទៅសួរនាំទេីបដឹងពីមូលហេតុខាងលេី ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិនចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ ងាយស្រួលសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានសូមណូមពរដល់សមត្ថកិច្ចមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕