ចាប់ខ្លួនឪពុកចុងតិរច្ឆានចាប់រំលោភ កូនចុងអាយុ១០ឆ្នាំ
រតនគិរី ៖ នគរបាលឃាត់ខ្លួនជនសង្ស័យល្មោភកាមម្នាក់ដែលចាប់រំលោភកូនស្រីចុងអាយុទើបតែ១០ឆ្នាំ ៖ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០៤និង៣០នាទីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបណ្ដឹងតាមទូរសព្ទពីឈ្មោះ សុខ វី ភេទប្រុស អាយុ៣៨ឆ្នាំត្រូវជាពូរបស់ក្មេងស្រីរងគ្រោះឈ្មោះ ប.ស.ឌ. ភេទស្រី អាយុ១០ឆ្នាំ ថាជនសង្ស័យឈ្មោះ ឈៀង យ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខររប កម្មករចម្ការចេក នៅស្រុកកូនមុំ ខេត្តរតនគីរី ចាប់រំលោភសេពសន្ថវ: លើក្មេងស្រីរងគ្រោះមានអាយុ១០ឆ្នាំ ដែលត្រូវជាកូនចុងរបស់ខ្លួន លុះដល់វេលាម៉ោង១៦និង៣០នាទីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ឈៀង យ៉េត ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងច្រេស ចាប់ខ្លួនយកមកសាកសូរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជួនទៅអធិការនគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕