Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចដេកលក់ក្រុមចោរប្លន់បានសម្រេចរហូតនៅខណ្ឌសែនសុខ

ភ្នំពេញ៖ ស្ត្រីអ្នកលក់សាច់ជ្រូកម្នាក់ត្រូវក្រុមចោរប្លន់យកម៉ូតូនិងលុយ២០០ដុល្លាបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល
ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង ៤ទាបភ្លឺថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ នៅចំណុចក្បែ សាលាមុំ តាមបណ្ដោយផ្លូវ២០១១ស្ថិតក្នុងសង្កាត់ក្រាំង ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស៉ី ណាត់ អាយុ២៥ឆ្នាំ មុខរប លក់សាច់ជ្រូក ស្នាក់នៅក្នុងបូរី មហាសែនសុខសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បើតាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC-5026 ចេញពីផ្ទះនៅបុរីមហាសែនសុខ បំណងទៅទិញសាច់នៅផ្សារដីហុយដើម្បីយកមកលក់ ដោយជិះម៉ូតូធ្វើ ដំណើរតាមបណ្តោយផ្លូវ២០១១ ទិសដៅពីលិចទៅកើត ខណៈដែលជិះមកតាមផ្លូវស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៤នាក់ជិះម៉ូតូពីគ្រឿងមួយគ្រឿងម៉ាក ស៊ុយស័រគីនិច មួយគ្រឿងទៀតម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ដែលប្រដាប់ទៅដោយដាវសាំមូរ៉ៃជិះដេញតាមពីក្រោយ ។ លុះមកដល់ចំណុចកើតហេតុ រូបគាត់ឃើញភ្លើងភ្លឺៗនៅខាងមុខផ្ទះប្រជាពលរដ្ឋពេលគាត់បានឈប់ម៉ូតូព្រោះគិតថាមានមនុស្សគ្រែងអាចជួយបានតែបែបជាគ្មានមនុស្សនៅទៅវិញ រួចក្រុមជនសង្ស័យក៏បានជិះមកកាក់ម៉ូតូរបស់គាត់ធ្វើឲ្យរូបគាត់ភ័យយ៉ាងខ្លាំងក៏ចុះពីលើម៉ូតូតាមសម្រួល ហើយក្រុមជនសង្ស័យក៏ឡើងជិះម៉ូតូគេចខ្លួនបាត់ សម្រោល។ ជនរងគ្រោះបានបញ្ជាក់ថាទ្រព្យសម្បត្តិដែលបាត់បង់នៅក្នុងកែបម៉ូតូដែលត្រូវក្រុមជន សង្ស័យប្លន់យកទៅរួមមាន៖ ទូរសព្ទដៃចំនួន២គ្រឿង លុយ២០០ដុល្លារ ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានត្រឹមតែឈរ សោកស្ដាយទ្រព្យសម្បត្តិនិងទាក់ទងទៅប្តីឲ្យមកដឹកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួនមកវិញតែប៉ុណ្ណោះ ៕