រកឃេីញហេីយសពស្រ្តីម្នាក់ដែលទឹកហូរគួចយកទៅបាត់កាលពីម្សិលមិញ
ពោធិសាត់៖ ស្ត្រីម្នាក់ដែលទឹកហូរគួចបាត់ខ្លួនកាលពីថ្ងៃទី១០ខែកក្ដដាម្សិលមិញពេលត្រូវបានរកឃើញសពហើយនៅវេលាម៉ោង១២និង៥៩នាទីរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០នេះ បន្ទាប់ពីកងកម្លាំងសរុប ៦៣នាក់បានរុករក(ក្នុងនោះមានកម្លាំងព្រំដែន៥០១ចំនួន៣៣នាក់ វរសេនាតូចលេខ១ចំនួន១៥នាក់,ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង១០នាក់,ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា៥នាក់)ដឹកនាំដោយមេបញ្ជាការ កងការពារព្រំដែនលេខ៥០១បានមុជទឹករកឃើញសពជនរងដែលត្រូវបានទឹកគួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញវេលាម៉ោង០២និង៣០នាទីរសៀលនៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំមានទីលំនៅភូមិទ្រលោកត្បូងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
ក្រោយរកឃើញសពជនរងគ្រោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕