Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់បើករថយន្តISUZUលឿនពេកជ្រុលទៅរបងថ្មឃ្លាំងប្រជាពរដ្ឋបណ្ដាលគៀបជាប់ក្នុងរថយន្តស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ ៖​ បុរសម្នាក់បានគៀបជាប់ក្នុងរថយន្តស្លាប់គួរឲ្យ អណោចអធម័ បន្ទាប់ពីបើក​រថយន្តមួយគ្រឿងលឿនដូចហោះជ្រុលទៅ​បុករបងថ្មឃ្លាំងប្រជាពរដ្ឋមួយកន្លែង។
ហេតុការណ៏ដ៏រន្ធត់កើតឡើងនៅវេលាម៉ោង​១២និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារិ៏ទី១៤ខែកក្ដដាឆ្នាំ២០២០។ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ១៨០០ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពរងគ្រោះខាងលើឈ្មោះ ពក ភិរម្យ ភេទប្រុសអាយុ៣៦ឆ្នាំ មុរបមន្ត្រីនគរបាល ពាក់សក្ត័បួនកន្លះ អគ្គលេខាធិកាដ្ឋាននៃអាជ្ញធរជាតិប្រយុទ្ទប្រឆាំគ្រឿងញៀនមានស្រុក​កំណើតភូមិកណ្ដាល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកISUZU ពណ័ស ពាក់ស្លាកលេខភ្នំពេញ2AY .2722 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើដោយសណ្ថានភាពផ្លូវកោងផងនោះក៏ជ្រុលទៅបុករបងថ្មឃ្លាំងប្រជាពរដ្ឋពេញទំហឹងបណ្ដាលឲ្យរថយន្តវិលមួយជុំ រយ៉ះរថយន្តខាងឆ្វេងដូចគេចាប់ហែកគៀបម្ចាស់រថយន្តស្លាប់គួរឲ្យសង្វេកណាស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងវាស់វែងយករថយន្តទៅរក្សាទុកនៅស្នងកាដ្ឋាននគរបាល រាជធានីភ្នំពេញរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។
ដោយឡែកសពបុរសរងគ្រោះខាងលើក្រោយពីធ្វើកំណត់ ហេតុរួចសមត្ថកិច្ចប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៏ចិនតុង៕