ប្រើល្បិចហៅម៉ូតូឌុបជិះដល់កន្លែងស្ងាត់យកកាំបិតចាក់ប្លន់យកម៉ូតូតែមិនបានសម្រេច
ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្ងន់ខណៈជនសង្ស័យម្នាក់ហៅម៉ូតូឌុបជិះលុះទៅដល់កន្លែងស្ងាត់បានយកកាំបិតចាក់ពីក្រោយបំណងប្លន់យកម៉ូតូតែមិនបានសម្រេច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០១៨នៅផ្លូវលំ ស្ងាត់មួយកន្លែងចំនុចភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ធន សុភីអាយុ៤២ឆ្នាំមុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន មានស្រុក កំណើតភូមិកោះកែវឃុំកោះកែវស្រុកល្វាឯមខេត្តកណ្ដាល ។
បើតាមសម្តីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបគាត់ជិះពីម្តុំរោង ចក្រSLផ្លូវ៣៧១ភូមិឬស្សីសង្កាត់ស្ទឹងមានជយ័២ខណ្ឌ មានជយ័ទៅតាខ្មៅក្នុងតំលៃ១៥០០០រៀលខណៈមក
ដល់ចំនុចកើតហេតុកន្លែងផ្លូវស្ងាត់ជនសង្ស័យក៏បាន ដកកាំបិតចុងស្រួចចាក់ពីក្រោយចំខ្នងបណ្តាលអោយជាប់កាំបិតនៅនិងខ្នងហើយក៏បានស្រែកអោយគេជួយភ្លាមៗនោះក៏មានអ្នកធ្វើដំណើរនៅទីនោះបាន នាំគ្នាជួយដឹកជនរងគ្រោះទៅសង្រ្គោះបឋមនៅមន្ទីរ ពេទ្យឯកជនដែលនៅក្បែរកន្លែងកើតហេតុហើយក៏ បានរាយការណ៏ជូនសមត្ថកិច្ចដែលកំពុងត្រៀមចាំការពារក្បួន ។
ក្រោយពេលទទួលបានព័ត៌មានថាមានករណីចាក់ប្លន់យកម៉ូតូឌុបភ្លាមនោះទាំងកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខណ្ឌដង្កោបានធ្វើការឡោមពទ្ធ័ព្រៃបឹងមួយកន្លែងដែលជនសង្ស័យរត់ចូលទៅសង្ងំលាក់ខ្លួនតែ ដោយសារតែទីតាំងខាងលើលិចទឹកនិងមានព្រៃ ច្រើនផងនោះធ្វើអោយសមត្ថកិច្ចពិបាកក្នុងការរុករកជនសង្ស័យ តែទោះបីជាយ៉ាងណាក៏សមត្ថកិច្ចខណ្ឌ ដង្កោនៅតែបន្តររុករកជនសង្ស័យដើម្បីយកមកផ្តន្ទារ ទោសនៅពេលក្រោយ៕