ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព និង វត្តចំនួនពីរក្នុងសង្កាត់ព្រែកកំពឹស!
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ និងជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុង វត្តចំនួនពីរ នៅសង្កាត់ព្រែកកំពឹស គឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី។ ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ (Covid19) ដើម្បីឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕
#PhnomPenhGRK