ជិះម៉ូតូលឿនវ៉ាជែងចាប់ហ្វ្រាំងរអិលដួលបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌បន្ទាប់ពីជិះម៉ូតូមួយគ្រឿងបោះពួយលឿនដូចហោះវ៉ាជែងដួលបោកក្បាលនិងថ្នល់ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០
នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខការ៉ាសសាំង សូគីមុិច ក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ជឿន សីហា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបជាងម៉ាស៊ីនក្នុងរោងចក្រស្នាក់នៅបន្ទប់ជួលជិតផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យមានស្រុកកំណើតនៅភូមិតាអង្គ ឃុំព្រះស្និត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1F-5090 ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿងហើយអក់ស្រ៊ើរនិងរថយន្តចាប់ហ្រ្វាំងដួលបោកក្បាលនិងថ្នល់ បណ្តាលឲ្យបែកក្បាលស្លាប់គួរឲ្យអណោចអធម័ ។
ក្រោយកើតហេតុសមត្ថកិច្ចយកម៉ូតូជនរងគ្រោះទៅរក្សាទុក រងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញនៅពេលក្រោយ។ដោយឡែកសពរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕