Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូចេញពីធ្វើសំណង់ត្រូវរថយន្តបុកពីក្រោយរួចកិនអូសប្រហែល១០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖បុរសម្នាក់ត្រូវរថយន្តហុីយ៉ាន់ដាយមួយគ្រឿងបេីកបុកពីក្រោយអូសប្រហែល១០ម៉ែត្រខណៈដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអធម៌ ចំណែកម្នាក់ទៀតរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៨នៅចំណុចស្តុបស្រាបៀរ តាមបណ្ដោយផ្លូវ២១៧ស្ថិតក្នុងសង្កត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ុន នី ភេទប្រុស អាយុ៣០ឆ្នាំមុខរប កម្មករសំណង់ ស្នាក់នៅភូមិដីថ្មីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកណ្ដាល ។ ចំណែកអ្នករួមដំណើររបួសស្រាល ឈ្មោះ ចន វី ភេទ ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្បែរគ្នា និងមានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង ។

ដោយឡែកតៃកុងរថយន្តបង្កមានឈ្មោះ ឯក រ៉ាត់ អាយុ៤០ឆ្នាំមុខរបរបើកឡាន ស្នាក់នៅស្រុកបសែត ខេត្ដកំពុងស្ពឺ ។

បើតាមសម្ដីជនរងគ្រោះដែលរបួសស្រាល បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាក លេខ ភ្នំពេញ1AU-7684ឌុបគ្នាមកពីធ្វើការសំណង់នៅម្ដុំផ្សារដើមគរ ដោយធ្វើដំណើរតាមបណ្ថោយផ្លូវ២១៧ខណះមកដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5731 ដែលបើកបរដោយបុរសម្នាក់ រួមដំណើរនិងព្រូម្នាក់ បានបើកមកពីក្រោយស្របទិសគ្នា ហើយក៏បុកម៉ូតូពីក្រោយធ្វើឲ្យម៉ូតូនិងម្ចាស់ដួល ត្រូវរថយន្តបង្កកិនបុរសរងគ្រោះអូសប្រហែល១០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌ គួរឲ្យសង្វេក រីឯរូបគាត់អង្គុយពីក្រោយរងរបួសស្រាល ។ ក្រោយកើតហេតុ ភ្លាមៗ ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួនតៃកុងរថយន្តបង្កនិងព្រូ​ប្រគល់ឲ្យសមត្ថ កិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣យកទៅសួរនាំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ដល់និងបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូព្រមទាំងតៃកុងរថយន្តទៅរក្សាទុុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ខាននគរបាលរាជធានីភ្នំពេញរងចាំដោះ ស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ៕