លោកឧត្ដមសេនីយ៍ម្នាក់ទាស់សំដីគ្នាជាមួយម្ចាស់ហាងវិមានព្រិល ឈានដកកាំភ្លើងគំរាមបាញ់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិលបានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗសុំស្នេហ៍ម្ចាស់ហាងមិនបានឈានទៅដល់ដកកាំភ្លើងខ្លីគំរាមបាញ់បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៦៣ចំណុចហាងផឹកសុីមួយកន្លែងសុីយីហោ វិមានព្រិល ស្ថិតក្នុងសង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសស៉ីវិលម្នាក់ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាកឡិចសុីស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខនគរបាល 2.7119 បានចូលទៅហាងផឹកស៊ីដែល មានយីហោ “វិមានព្រិល” ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងមួយប្រាវរួចកបើករថយន្តចេញបាត់ទៅ។ប្រភពបន្តទៀតថាមួយសន្ទុះក្រោយមកស្រាប់តែបើករថយន្តមកហាងផឹកស៊ីវិមានព្រិលវិញបានដកកាំភ្លើងគំរាមបាញ់ត្រូវបានម្ចាស់ហាងរាយការណ៏ទៅកម្លាំងសមត្ថកិច្ចនិងអាវុតហ្ថាតចំការមន។បានទៅដល់កន្លែងភ្លាមៗតែជនបង្កបានឡើង រថយន្តបើកគេចចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចក ដេញតាមពីក្រោយរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិ លេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនិង បុរសម្នាក់ដែលជាស្មាន់កាំភ្លើងនោះបានក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។
ក្រោយពេលបញ្ជូនជនបង្កនោះមកដល់អធិការដ្ឋាន នគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី(អនុប្រធាននាយកដ្ឋាន) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។
បច្ចុប្បន្ន ឧត្តមសេនីយ៏ខាងលើត្រូវបានសមត្ថកិច្ចនាំមកសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំមនផងដែរ ដើម្បីសាកសួរមូលហេតុនិងចាត់ការតាមផ្លូវច្បាប់៕