ផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទិច
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះចំនួនបីខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៤៥នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវលេខ៣៨៦និងផ្លូវ៣៩០ក្រុម១១ ភូមិ៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះទី១-ឈ្មោះ កែវ ហ៊ី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។ ម្ចាស់ផ្ទះទី២-ឈ្មោះ សោម សារឿន ភេទប្រុស អាយុ៦៧ឆ្នាំជជនជាតិខ្មែរ មុខរបរនៅផ្ទះ ។
ម្ចាស់ផ្ទះទី៣-មិនស្គាល់ឈ្មោះ ។ មូលហេតុៈ កំពុងស្រាវជ្រាវ ។ ប្រភេទសំណង់ផ្ទះថ្មក្រោមឈើលើប្រក់ស័ង្គសី ទំហំប្រហាក់ប្រហែល ៦ម៉ែត្រគុណនិង៨ម៉ែត្រ ។ខូចខាតសំភារៈ :ឆេះផ្ទះថ្មក្រោមឈើលើប្រក់ស័ង្គសី ទំហំប្រហាក់ប្រហែល 6ម៉ែត្រ x 8ម៉ែត្រ ចំនួន០៣ខ្នងឆេះអស់ទាំងស្រុង។
ក្នុងគ្រោះអគ្គីភ័យនេះមិនមានអ្នករងរបួសនិងស្លាប់នោះទេ។
យោងតាមសម្តីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាដំបូងឡើយរូបគាត់លឺសូរផ្ទុះពីផ្ទះខាងក្រោយផ្ទះរបស់គាត់ រួចរូបគាត់បានចេញមកខាងក្រៅសំឡឹងទៅលើក៏ឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឲ្យរូបគាត់ភិតភ័យស្រែកប្រាប់គេឯងនិងរាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តាគមន៏បាញ់ពន្លត់ជាបន្តបន្ទាប់ជាច្រើនគ្រឿង។
រថយន្តការិ.យាល័យអគ្គិភ័យ :ចំនួន10គ្រឿងប្រេីប្រាស់អស់២០ឡាន រថយន្តអគ្គិភ័យក្រសួងមហាផៃ្ទចំនួន 03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន03ឡាន ។
រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន 03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន01ឡាន ។
រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 02គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន02ឡាន ។
រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 01ឡាន ។
រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យាចំនួន01គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 01ឡាន
រលត់ទៅវិញនៅម៉ោង០៧និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕