នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនអនាថាប្រុសស្រី 19នាក់ បញ្ជូនខ្លួនទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីនិតិសម្បទារាជធានីភ្នំពេញ)
ដោយអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ នគរបាលខណ្ឌ ដូនពេញបានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង11 ចំណុះអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មេីសផ្សេងៗ ដេីម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី 31ខែសីហា ឆ្នាំ២០២០ វេលាម៉ោង20 និង00នាទី លោក វិរសេនីយ៏ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែន
គ្រឿងញៀន សហការគ្នាជាមួយ លោកនាយប៉ុស្តិ៍នគរបាលផ្សារកណ្តាល1 បានចុះឃាត់ខ្លួន និង ប្រមូលក្រុមជនអនាថា ដែលពពាក់ពពូនគ្នា សេពគ្រឿងញៀន នៅតាមទីសួនច្បារសាធារណៈ តាមបណ្ដោយមាត់ទន្លេរ មហាវិថីព្រះស៊ីសុវត្ថិ បង្កភាពអសន្តិសុខ និង សណ្តាប់ធ្នាប់ខណ្ឌ នាំមកកាន់អធិកាដ្ធានខណ្ឌដូនពេញ ធ្វើការសាកសួរនាំ និង ធ្វើតេស្ដរកសារធាតុញៀន ។ ក្នុងប្រតិបត្តិការនេះដែល នគរបាលខណ្ឌដូនពេញឃាត់ខ្លួន ក្រុមជនអនាថាបាន ចំនួន19នាក់ ក្នុងនោះមានស្រី2នាក់ នៅក្នុងចំណោមក្រុមជនអនាថាទាំងអស់នោះ មានអ្នកខ្លះពាក់ព័ន្ធ និង ករណី លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
បច្ចុប្បន្នក្រុមជនអនាថាទាំងអស់នោះ ត្រូវបានឃាត់ខ្លួនសាកសួរនាំ នៅអធិកាដ្ធានខណ្ឌដូនពេញ ធ្វើតេស្តទឹកនោមរកសារធាតុញៀន និង បញ្ជូនខ្លួនទៅកាន់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីនិតិសម្បទារាជធានី ដេីម្បីជួយសង្រ្គោះ។