លោកឧត្តមសេនីយ៍ បែន ដារា ត្រូវបានតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប
ខេត្តកែប៖ នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨នេះ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខ តំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដោយបានប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខ តំណែងជូនលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងខេត្ត ព្រះសីហនុ ជាស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកែប ក្រោមអធិបតីភាព លោក នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៍ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ ដែល មានការអញ្ជើញរួម ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈ អភិបាល ខេត្ត កែបនិង មន្ត្រីរាជការក្រោមឱវាតយ៉ាងច្រើនកោះករផងដែរ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានជំរុញស្នងការនគរបាលខេត្តកែប ទើបប្រកាសថ្មីត្រូវសិក្សា ស្វែង យល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោមតើកងកម្លាំងចង់បានអ្វី ហើយចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនវិញដែរ ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន និង បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។
សូមជំរាបដែលថា ការប្រកាសចូលកាន់តំណែងជាស្នងការ របស់លោក ឧត្តមសេនីយ៍ បែន តារា នេះ បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ អ៊ីង សំ អុល អតីតជាស្នងការខេត្តកែប បានផ្លាស់ទៅកាន់តំណែងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃវិញ៕