T&L តេស្តផលិតផលលើផ្ទៃមុខជាង៣ឆ្នាំ ចេញលក់លើទីផ្សារមិនទាន់បាន១ខែផង ស្រាប់តែ…
(ភ្នំពេញ)៖ បើនិយាយដល់ផលិតផល ថែរក្សាសម្រស់ម៉ាក T&L Natural អតិថិជនប្រាកដជាបានស្គាល់ច្បាស់ហើយដឹងថា ជាផលិតផលល្អ មានគុណភាព កំពុងលក់ដាច់ខ្លាំង នៅលើទីផ្សារកម្ពុជា។ ថ្មីៗនេះក្រុមហ៊ុនបានចេញ នូវផលិតផលថ្មីមួយទៀតគឺ “រាជនីសេរ៉ូម” សេរ៉ូមលាបមុខ T&L Luxury Capsule Facial Serum Double Whitening ត្រូវបានផលិត និងវិចខ្ចប់មួយរយភាគរយ នៅប្រទេសកូរ៉េ ដោយបានដាក់បញ្ចូលនូវគ្រឿងផ្សំពិសេសៗ សុទ្ធៗ គុណភាពល្អលេខ១ កំរិតស្តង់ដាគ្រឿងសំអាងអន្តរជាតិ។
សេរ៉ូមលាបមុខ “រាជនីសេរ៉ូម” គឺបានផលិតឡើង ជាពិសេសសំរាប់ប្រជាជាតិខ្មែរ ដោយបានធ្វើការសិក្សាលើស្បែកមុខ ប្រជាជាតិខ្មែរផ្ទាល់, ស្ថានភាពបរិស្ថាន បរិយាកាស អាកាសធាតុ នៅប្រទេសកម្ពុជាច្បាស់លាស់ ព្រមទាំងទទួលបានលទ្ធផលគួជាទីគាប់ចិត្ត ពីការសាកល្បងប្រើតេស្តជាមួយស្បែកមុខលោកជំទាវផ្ទាល់ ព្រមទាំងសមាជិកចែកចាយ T&L រាប់រយនាក់ មុនពេលផលិតដាក់ដំណើរការលក់លើទីផ្សារ។
លោកជំទាវ លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន Theara Leang Co., Ltd ដែលជាម្ចាស់ផលិតផល T&L Natural បានសម្រេចយកផ្ទៃមុខ របស់លោកជំទាវ មកតេស្តជាមួយផលិតផល រាជនីសេរ៉ូម ផ្ទាល់ ដោយទទួលបានប្រសិទ្ធិភាពល្អពិតៗ ទើបលោកជំទាវសម្រេចផលិត ដាក់លក់នៅលើទីផ្សា ដោយបានឌីហ្សាញដបរាជនីសេរ៉ូម ស្រស់ស្អាតរូបរាងទាក់ទាញទាន់សម័យ។
លោកជំទាវបានមានប្រសាសន៍ លំអិតអំពីការចាប់ផ្តើមផលិតសេរ៉ូមមុខនេះឡើង ថា “ចំពោះផលិតផលមុខរបស់ខ្ញុំ នាងខ្ញុំបានសហការណ៍ជាមួយ Doctors ធ្វើការសិក្សាលើរូបមន្ត ដោយបានដាក់បញ្ចូលគ្រឿងផ្សំល្អៗ យ៉ាងណាក៏ដោយក៏លទ្ធផល ក្រោយការតេស្តជាច្រើនលើក នៅតែមិនពេញចិត្តខ្ញុំ។ រយៈពេលជាង៣ឆ្នាំនេះ ខ្ញុំបានឆ្លងកាត់នូវបទពិសោធន៍ជូរចត់ជាច្រើន ដោយធ្លាប់ទាំងរោលមុខស្ទើរខូចទាំងស្រុង ដោយសារប្រតិកម្មមិនល្អ។ ប៉ុន្តែដោយសារឆន្ទៈ ចង់អោយប្រជាជនខ្មែរយើង ជាពិសេសស្ត្រីៗ ទទួលបាននូវផលិតផលមុខល្អ យកទៅប្រើប្រាស់ ខ្ញុំនៅតែតស៊ូផលិតវាអោយទាល់តែបាន។ បន្ទាប់មករយៈពេលជាង៦ខែ ក្រោយពីខ្ញុំទទួលបានរូបមន្ត “រាជនីសេរ៉ូម” សេរ៉ូមលាបមុខ T&L Luxury Capsule Facial Serum Double Whitening មកពីប្រទេសកូរ៉េ ហើយប្រើវាខ្ញុំពិតជាមានការភ្ញាក់ផ្អើលរហូតស្រក់ទឹកភ្នែក ព្រោះខ្ញុំគិតថាខ្ញុំមិនអាចទទួលបាន មុខខ្ញុំមកវិញដូចដើមទេ ប៉ុន្តែវាជាការពិត រាជនីសេរ៉ូម របស់ខ្ញុំបានជួយព្យាបាលទាំងផ្ទៃមុខខ្ញុំ និងទឹកចិត្តខ្ញុំអោយជាសេះស្បើយ ហើយត្រឡប់ មកស្រស់ស្អាតជាងមុនទៅទៀត។ នេះជាមូលហេតុ ដែលធ្វើអោយខ្ញុំមានភាពជឿជាក់ លើគុណភាព និងប្រសិទ្ធិភាពរបស់វា ហើយសម្រេចចិត្តផលិតវាឡើង ដើម្បីបំពេញនូវក្តីស្រម៉ៃ និងតម្រូវការរបស់ស្ត្រីកម្ពុជាគ្រប់រូប”។
លោកជំទាវបានផ្តាំទៀតថា មុខគឺជាផ្នែកមួយដ៏សំខាន់បំផុត នៃសម្រស់មនុស្សប្រុស ស្រី ដូច្នេះការជ្រើសរើសផលិតផលមុខ មកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្តខ្ពស់បំផុត កុំផ្តោតលើតម្លៃ ឬម៉ាកល្បីៗ ឬជឿលើការធ្វើទីផ្សារ បោកបញ្ឆោតខុសពីការពិត ត្រូវមើលលើប្រវត្តិនៃការផលិត គ្រប់ផលិតផលខ្ញុំសុទ្ធតែសម្រឹតសម្រាំង ព្រមទាំងដាក់រាងកាយខ្ញុំផ្ទាល់តេស្តប្រើមុនគេ ព្រោះនាងខ្ញុំផ្តោតធំបំផុតទៅលើ សុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងគុណតម្លៃ ព្រោះវាជាតម្លៃស្នូលដែលធ្វើផលិតផលទាំងអស់របស់នាងខ្ញុំ ទទួលបានការគាំទ្រដ៏លើសលប់មកដល់សព្វថ្ងៃនេះ។
គួបញ្ជាក់ផងដែរថា បច្ចុប្បន្នផលិតផលគ្រឿងសំអាងម៉ាក T&L Natural មានចំនួន១៥មុខដែលកំពុងចរាចរលើទីផ្សារកម្ពុជាបច្ចុប្បន្ន ហើយគ្រប់ផលិតផលទាំងអស់ សុទ្ធតែផលិតឡើងក្រោមការសិក្សាច្បាស់លាស់ ដោយការយកចិត្តទុកដាក់បំផុត ក្រោមការប្រកាន់ខ្ជាប់នូវគោលការធំៗ៤គឺ៖សុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងគុណតម្លៃ៕