សាហាវណាស់ ! ប្ដីកំណាចចាក់ប្រពន្ធជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមព្រោះភ្លើងប្រចណ្ឌ័
ភ្នំពេញ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអធម៌ ចោលកូនតូចពីរនាក់គួរឲ្យសង្វេក ខណៈលោកប្ដីកំណាចចាក់ប្រហាជាច្រើនកាំបិតនៅកណ្ដាលថ្នល់ទាំងកណ្ដាលអាធ្រាត្រ
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២០។
ស្ថិតក្នុងភូមិព្រែកហូលកើតឃុំព្រែកហូលក្រុងតាខ្មៅខេត្តកណ្ដាល។
សពស្ត្រីរងគ្រោះឈ្មោះ កៅ ស្រីកែវ អាយុភេទស្រីអាយុ២៦ឆ្នាំមានស្រុកកំនើត ភូមិក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។
យោងតាមប្រភពពីពីប្រជាពរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានឃើញស្ត្រីម្នាក់បានដេកស្លាប់កណ្ដាលថ្នល់ក្នុងថ្លុកឈាមត្រូវបានជនដៃដល់ចាក់សម្លាប់ចំនួន៣កាំបិត ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីចាក់សម្លាប់ស្ត្រីរងគ្រោះរួចជនដៃដល់បានយកទូរស័ព្ទរបស់ជនរងគ្រោះខលទៅបងប្រុសរបស់នាងថាខ្លួនបានចាក់សម្លាប់ប្អូនបងហើយរួចក៏រត់គេចខ្លួនចូលដីឡូត៍មួយកន្លែងជាប់នឹងកន្លែងកើតហេតុហើយបានបន្តរត់ឆ្ពោះទៅសារភាពនៅក្នុងស្រុកកណ្ដាលស្ទឹងថាខ្លួនបានចាក់សម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធដោយសារភ្លើងប្រច័ណ្ឌ។ សូមបញ្ជាក់ផងដែរថាជនរងគ្រោះកំព្រាឪពុកម្ដាយមានតែពីរនាក់បងប្រុសបង្កើត តែប៉ុណ្ណោះ។ ហើយមានកូន២នាក់នៅក្នុងបន្ទុក។តាមប្រភពដែលទទួលបានគឺជនរងគ្រោះខាងលើបានលែងលះជាមួយប្ដីដាច់ស្រេចរួចទៅហើយតែជនដៃដល់ជាប្ដីនៅតែចងកម្មពារតាមសម្លាប់នាងទាល់តែបាន។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិឆ្ឆ័ទៅសពស្ត្រីរងគ្រោះពិនិត្យរួចបានបញ្ជាក់ថាជនរងគ្រោះត្រូវបានជនដៃដល់ចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែមួយកាំបិតចំផ្នែកខាងមុខពីកាំបិតទៀតចំខ្នងខាងក្រោយវត្ថុតាងកូនកាំបិតដងលឿងមានស្មាមឈាមជាប់កាំបិត ។ ក្រោយពីនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។ ចំណើតជនដៃដល់ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់តាមផ្លូវច្បាប់៕