លក់ផលិតផលលើអនឡាញរញ៉េរញ៉ៃពេក អ្នកលក់ធំបែជាសម្រេច ធ្វើរឿងមួយគួរអោយភ្ញាក់ផ្អើល
(ភ្នំពេញ )៖ អ្នកលក់អនឡាញ របស់ផលិតផល ថែរក្សាសម្រស់ T&L Natural ជាច្រេីន នាក់ បានសម្រេចចិត្តធ្វេីរឿងមួយ ជាមួយខាងក្រុមហ៊ុន Theara Leang Co., Ltd បន្ទាប់ពីចំណាយពេលប្រមាណ៣ឆ្នាំ ជាមួយក្រុមហ៊ុន ហេីយមានភាពជឿជាក់លេីការដឹកនាំ និងផលិតផលថែរក្សាថាមានគុណភាព ប្រសិទ្ធិភាពខ្ពស់ ហេីយមានទីផ្សារងាយស្រួលលក់ផងដែរ។
តំណាងចែកចាយជាច្រេីននាក់ បានលក់អនឡាញជាមួយT&L Natural រយៈពេល៣ឆ្នាំហេីយ ដោយពួកគាត់បានស្គាល់យ៉ាងច្បាស់ពីផលិតផល T& L ទីផ្សារនិងកេរ្តិ៍ឈ្មោះផងដែរ។ កន្លងមកតំណាងចែកចាយពួកគាត់ក្រៅពីលក់ផលិតផល T&L ពួកគាត់ក៏មានលក់ផលិតផលផ្សេងៗ ចម្រុះ ដែលជាដេីមហេតុធ្វេីឲ្យពួកគាត់ ជួបបញ្ហាជាច្រេីន អ្នកលក់ខ្លះ យកផលិតផលមកលក់មិនដាច់ ត្រូវគេបោកប្រាស់ និងជួបបញ្ហាផ្សេងៗទៀត។
រហូតដល់ពួកគាត់ សម្រេចចិត្តជឿជាក់ចាប់ដៃគូ និងលក់ផលិតផលT&L តែមួយគត់ ព្រោះតំណាងចែកចាយទាំងអស់ មានការជឿជាក់ លេីការដឹកនាំល្អ របស់លោកជំទាវ លាង ធារ៉ា និងស្វាមី លោកឧកញ៉ា ឌី ជោត
ការយកចិត្តទុកដាក់ មេីលការខុសត្រូវតំណាងចែកចាយ បានកក់ក្តៅ និង មានទំនួលខុសត្រូវ ទេីបធ្វេីអោយតំណាងទាំងអស់សម្រេចចិត្តរេីស ធ្វេីជាតំណាងចែកចាយរបស់ក្រុមហ៊ុនផ្តាច់មុខគ្រប់ផលិតផលដែលលក់គឺជារបស់ក្រុមហ៊ុន Theara Leang Co., Ltd ។
តំណាងចែកចាយទាំងអស់ បានចុះហត្ថលេខា ព្រមព្រៀង ស្មោះស្ម័គ្រ ជាមួយអគ្គនាយក លោកឧកញ៉ា ឌី ជោត និងអគ្គនាយិកាលោកជំទាវ លាង ធារ៉ា ឈប់លក់ផលិតផលផ្សេង ស្មោះស្ម័គ្រ លក់តែផលិតផល ប្រេន T&L Natural តែមួយគត់ ដែលអាចនិយាយបានថា ផលិតផលថែរក្សាសម្រស់ ប្រេន T&L គឺមានច្រេីនមុខខ្លាំង ហេីយគ្រប់ផលិតផលមានស្តង់ដា អតិថិជន ប្រេីត្រូវ គេចូលចិត្តស្រលាញ់មានទីផ្សារស្រួលលក់ មានកេរ្តិ៍ឈ្មោះកិត្តិយស ល្អផងដែរ។
ការបង្ហាញភាពស្មោះត្រង់ របស់តំណាងចែកចាយ ដោយសម្រេចចិត្តឈប់លក់ផលិតផលផ្សេងៗ ហេីយជ្រេីសរេីសធ្វេីជាតំណាងចែកចាយរបស់ក្រុមហ៊ុនផ្ទាល់ លក់តែផលិតផល T&L Natural នេះ គឺតំណាងទាំងអស់បានសម្រេចចិត្តធ្វេីដោយបេះដូង ព្រោះថាជានិច្ចកាល តំណាងទាំងអស់ តែងតែទទួលបានការយកចិត្តទុកដាក់មេីលការខុសត្រូវខ្លាំង ពីថ្នាក់ដឹកនាំ ធ្វេីជាសមាជិកនៅក្នុងគ្រួសារ T&L គឺទទួលបានជោគជ័យលេីសការរំពឹងទុកច្រេីន៕