ឪពុកល្មោភកាមចាប់កូនស្រីបង្កើតរំលោភបានសម្រេចជាច្រើនលើកត្រូវនគរបាលឃាត់ខ្លួន
កណ្តាល ៖ បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុកមុខកំពូលឃាត់ខ្លួនបន្ទាប់ពីកូនស្រីបង្កើតទៅដាក់ពាក្យបណ្ដឹងថាឪពុកបានចាប់រំលោភជាច្រើនលើ
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០នឹង០០នាទីព្រឹក នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅក្នុង ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ សុវណ្ណា ស្រីនាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ( ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ )។
ជនសង្ស័យឈ្មោះ ឃឹម សុវណ្ណា ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឣោយដឹងថា យោងតាមសម្ដីក្មេងស្រីរងគ្រោះថា នៅថ្ងៃ–ខែ–មិនចាំក្រោយពីម្ដាយរបស់ខ្លួនទៅធ្វើការនៅរោងចក្រ ដោយទុកកូន០៣នាក់ ឣោយនៅជាមួយជនសង្ស័យជាឪពុកហើយជនរងគ្រោះជាកូនស្រីច្បង ពេលនោះមានអាយុ ១៣ឆ្នាំ នៅវេលាម៉ោង០៨នឹង០០នាទីព្រឹកដោយប្អូនប្រុសជនរងគ្រោះ០២នាក់ទៅដើរលេងបាត់ ពេលនោះជនសង្ស័យក៏បានហៅជនរងគ្រោះឱ្យឡើងទៅលើផ្ទះ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ស្រាតខោអាវ ហើយរំលោភជនរងគ្រោះរហូតបានសម្រេចបន្ទាប់ជនសង្ស័យបានគំរាមជនរងគ្រោះថាបើហ៊ានប្រាប់ម៉ែង៉ែងអញនឹងសម្លាប់ចោល ។ ចាប់ពីពេលនោះមកជនសង្ស័យក៏បានបន្តធ្វើសកម្មភាព រំលោភជនរងគ្រោះជាបន្តបន្ទាប់ លើកលែងតែថ្ងៃអាទិត្យ ដែលម្តាយជនរងគ្រោះនៅផ្ទះ តែជនរងគ្រោះមិនហ៊ាននិយាយប្រាប់ម្ដាយរបស់ខ្លួនឡើយ ។ រហូតមកដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ វេលាម៉ោង១០នឹង០០នាទីព្រឹក ក្រោយពីម្ដាយជនរងគ្រោះទៅធ្វើការរោងចក្របាត់ ជនរងគ្រោះក៏បានទៅលាងចានឆ្នាំង ពេលនោះជនសង្ស័យក៏បានចាប់បីជនរងគ្រោះចូលក្នុងបន្ទប់ ហើយក៏ចាប់ស្រាតខោអាវ ធ្វើសកម្មភាពរំលោភជនរងគ្រោះរហូតបានសម្រេច បន្ទាប់មកជនសង្ស័យបានប្រើជនរងគ្រោះឲ្យទៅខ្ចីលុយឈ្មោះ រី ចំនួន២ម៉ឺនរៀល តែឈ្មោះរី មិនមានលុយអោយខ្ចីនោះទេពេលនោះជនរងគ្រោះ ក៏នៅនិយាយលេង ជាមួយឈ្មោះរឹម ដែលត្រូវជាប្រពន្ធឈ្មោះ រី ហើយក៏បាននិយាយរឿងរ៉ាវរបស់ខ្លួនកន្លងមកប្រាប់ទៅឈ្មោះ រឹម ក្រោយពីដឹងរឿងរ៉ាវ ហើយបន្ទាប់មកឈ្មោះរុន និងឈ្មោះឌី ក៏បានជូនជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ ក្រោយពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍ ។
សមត្ថកិច្ចបន្តថានៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានឆ្លើយសារភាពទេ។ តែទោះជាយ៉ាងណាជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរបន្តនៅអធិការនគរបាលស្រុកមុខកំពូលដើម្បីបន្តនិតិវិធីច្បាប់ ៕