Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សម្ដីខ្លាំងម្លេះចែ​! ស្ត្រីសង្ស័យស្រវឹងជោគ​ជាំ​បើករថយន្តបង្កគ្រោះ​ថ្នាក់ចរាចរណ៍​ ពេលអ្នកសារព័ត៌មានទៅថត​ឡាយ​ ដេញចាប់ទូរ​សព្ទ័​ និងប្រើស្ដីមិនសមរម្យ

ភ្នំពេញ​ ៖​ ស្ត្រីសម្ដីខ្លាំងម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើប​ មិនប្រកាន់ស្ដាំជ្រុលទៅប៉ះរថយន្តឡិចស៊ីស​ មួយគ្រឿងទៀត​បណ្ដាលឲ្យដាច់កង់មុខខាងឆ្វេងទៅមុខ​លែងរួច​ ។​ លុះពេលអ្នកសារព័ត៌មាន ជា​ច្រើនអង្គភាពចុះកយព័ត៌មាន​ ឡាយផ្ទាល់បែរជាស្ត្រីខាងលើដេញចាប់ទូរស័ព្ទអ្នក​សារព័ត៌មាន​ រត់ចែកជើងគ្នា ហេតុការណ៍​ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង១២ និង២០នាទី​ រំលងអធ្រាត្រឈានចូលអង្គាទី២០ខែតុលាឆ្នាំ២០២០ នៅចំណុច​មុខ ភោជនីយដ្ឋាន(តាយ តាយ២) តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាកហ្វតរ៉េនជ័រ មួយគ្រឿង​ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ2BH-6799​ បើកបរ​ដោយស្ត្រីម្នាក់និងរួម​ដំណើរជាមួយបុរស​ម្នាក់ទៀត​ ធ្វើដំណើរតាមបណ្តោយផ្លូវ​១៩៨៦ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ​បានរេចង្កូតមកខាងឆ្វេងដៃចូលកន្លងផ្លូវម្ខាងទៀតជ្រុលទៅប៉ះរថយន្តលុចស៊ីសRX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AJ-0882បើកបរដោយបុរសម្នាក់​រួមដំណើរនិងស្រ្តីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦បញ្ច្រាស់ទិសដៅគ្នាពី​កើតទៅលិច បុកចំកង់ខាងមុខផ្នែកខាងឆ្វេងបណ្ដាលឲ្យរថយន្តលិចស៊ីសដាច់កាឡេកង់ខាងមុខ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខ ប្រមាណជា៥០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខដូចគ្នាទៅលែង​រួច​ ។​
ប្រភពបានបន្តទៀតថា​ ភ្លាមៗស្រាប់តែមាន​ក្រុមអ្នកសារព័ត៌មាន​ ជាច្រើនអង្គភាពបានចុះមកដល់កន្លែងកើតហេតុ​ និងធ្វើការឡាយផ្ទាល់​ ស្រាប់តែស្ត្រីសម្ដីខ្លាំងខាងភាគីរថយន្ត​បង្កចេញមកដេញចាប់ទូរស័ព្ទអ្នកសារព័ត៌​មានកុំឲ្យឡាយ ហើយបានប្រាប់ទៅអ្នក​សារព័ត៌មានថា កុំឲ្យឡាយថារូបគេជាអ្នកខុស​ ឲ្យឡាយនិយាយថាត្រូវ បើមិនថាត្រូវទេ រូបគេនិងប្តឹងអ្នកសារព័ត៌មាន​ ហើយអ្នក​សាព័ត៌មាន​ ក៏មិនហ៊ានតបវែងឆ្ងាយទៅលើ​ស្ត្រីរូបនោះដែរ ដោយមិនតបត ខ្លាចទាស់​ទែងពាក្យសម្តី​គ្នានាំឲ្យមានរឿងវែងឆ្ងាយ បានត្រឹមតែរត់ចែកជើងគ្នាកាត់ភ្លៀង។

ក្រោយពេលកើតហេតុភាគីទាំងពីរ​ បាន សម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង នៅតែមិនត្រូវគ្នា លុះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងពីរ​ សម្របសម្រួលគ្នាបន្តទៀត ដោយភាគីខាងរថយន្តបង្កបានចេញសំណងចំនួន៨០ដុល្លារទៅឲ្យភាគី​ខាង​រងគ្រោះដោយភាគី​រងគ្រោះមិនចង់មាន​រឿងវែងឆ្ងាយក៏ព្រមទទួលយកសំណងចំនួន​(​ ៨០​ ដុល្លារ​ )​ ​ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕