Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ណេតបង្កប់ល្បែងសុីសងភ្នាល់បាល់យីហោ(15B) នៅក្បែប៉ុស្តិនគរបាលស្ទឹងមានជ័យ១ ផ្លូវមុន្នីរ៉េត លោកអភិបាលនិងលោកអធិការខណ្ឌមានជ័យមិនបង្ក្រាប

ភ្នំពេញ៖ ទីតាំងហ្គេមណេតបង្កប់ល្បែសុីសង ភ្នាល់បាល់ តាមអនឡាញ យីហោ ( 15B ) កំពុងបើក ដំណើរការ 24hលើ24h បានយ៉ាងរលួន ដោយមិន រំខាងដល់អាជ្ញាធរមានសមត្ថកិច្ចឡើយ ។ ដែលទីនេះនៅក្បែនិងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ តាមបណ្ដោយផ្លូវ មុន្នី រ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌ មានជ័យ ។
ប្រជាពលរដ្ឋបានលើកឡើងពីក្ដីបារម្មរណ៍ថា អាជ្ញាធរ មានសមត្ថកិច្ចខណ្ឌមានជ័យមិនដែលទប់ស្កាត់ឬក៏មាន វិធានការបង្ក្រាបរាល់ទីតាំងបនល្បែងឡើង បើទោះ បីជាកន្លងមក សម្ដេច ក្រឡា ហោម សខេង ធ្លាប់ចេញ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរខណ្ឌ មានសមត្ថកិច្ច ទូទាំងប្រទេស ត្រូវតែបង្ក្រាបបនល្បែងសុីសងខុស ច្បាប់ ទាំងអស់ ។ តែអាជ្ញាធរខណ្ឌមានមានជ័យ ហាក់ មិនខ្វល់ អំពីគោលនយោបាយ ភូមិឃុំមានសុវត្តភាព របស់ រាជរដ្ឋាភិបាលឡើយ។ មិនតែប៉ុណ្ណោះនៅពេលថ្មីនេះៗកន្លងទៅនេះ កាលពីលោក ឃួង ស្រេង ទើប និងឡើងកាន់តំណែង ជាអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លោកក៏ធ្លាប់ដាក់ បទបញ្ជាឲ្យ លោក អភិបាល ខណ្ឌទាំង១២និងលោក អធិការខណ្ខ ត្រូវតែត្រួតពិនិត្យនិងបង្ក្រាបឲ្យ អស់ រាល់បនល្បែងសុីសង ខុសច្បាប់ ។ តែអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ មិនត្រឹមតែមិនចុះត្រួតពិនិត្យនិងទប់ស្កាត់នោះទេ ថែម ទាំងផ្គើននិងបញ្ជា របស់សម្ដេច ក្រឡា ហោម សខេង ថែមទៀត ។

គួរបញ្ជាក់ថា នៅមូលដ្ឋានខណ្ឌមានជ័យមានមិនមែនតែទីតាំងអុីនធណេតបង្កប់ល្បែងសុីសងគ្រប់ប្រភេទនោះទេសូម្បីតែកន្លែងឆ្នោតវៀតណាម និងល្បែងសុីសងជាច្រើនប្រភេទទៀតដែលកំពុងបើកលេងបានយ៉ាងរលួន ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្មរណ៍ពី សុខសុវត្តិភាពរបស់ពួកគាត់យ៉ាងខ្លាំងនៅពេលដែលឃើញមានទីតាំងល្បែងសុីសងជាច្រើនកន្លែងបើក លេងដូចឆ្នេះ មិនតែប៉ុណ្ណោះបទល្មើសកើតមានស្ទើរជារៀងរាល់ថ្ងៃ។ ពួកគាត់សូមសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចមេត្តាទប់ស្កាត់និងបង្ក្រាបទីតាំងដែល ល្បែងសុីសងទាំងនោះផងបើនៅតែបែបនេះទៀត ពួកគាត់បាត់បង់ទំនុកចិត្តទៅលើអាជ្ញាធរទៀត ហើយ៕