តើលោក ហេង ម៉េង ជាអ្នកណា បានជាបើកល្បែងឆ្នោតវៀតណាម ខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនបង្ក្រាប
ភ្នំពេញ ៖ យោងតាមប្រភពច្បាស់ការមួយបានបង្ហើបអោយដឹងថា ទីតាំងកត់ឆ្នោតវៀតណាម សញ្ញា ( M9 )ជាច្រើនកន្លែងស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងយ៉ាងរលូន ដោយមិនការបង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចសោះឡើយ សង្ស័យតែបានលាភសក្ការៈពីមេត្នោតហើយមើលទៅ ។
ប្រភពបានបន្តទៀតថា ទីតាំងកត់ឆ្នោតវៀតណាម ខុសច្បាប់ជាច្រើន កន្លែងនៅក្នុងផ្សារកណ្ដាល បើកលេងដោយមិនមានការលាក់លាមអ្វីនោះឡើយ សង្ស័យបុគ្គលឈ្មោះ ហេង ម៉េង ជាខែលចាំការពារ និងត្រូវរ៉ូវគ្នានិងបានរត់ការជូនគ្រប់ស្ថាប័នពាក់ព័ន្ធហើយមើលទៅ ខណៈអាជ្ញាធរមានសមត្ថកិច្ច នៅស្ងាមដូចជាត្រូវថ្នាំសណ្ដំរបស់បុគ្គលឈ្មោះ ម៉េង ហេង ដែលជាមេឆ្នោត ជាពិសេសលោកធានផ្សារកណ្ដាលតែម្ដង ។
គួររំលឹកផងដែរថា កាលពីដើមខែកម្ភៈ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម ឃួង ស្រេង គណៈអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែលអនុញ្ញាតិឱ្យមានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។ ប៉ុន្តែប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពអ្វីសោះឡើយ ចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រធានផ្សារផងដែរ ជាក់ស្ដែងក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញនេះតែម្ដងនៅតែបណ្ដែតបណ្ដោយឱ្យមានល្បែងឆ្នោតណាមវៀតខុសច្បាប់ ដែលមានមេធំឈ្មោះ ហេង ម៉េង បើកលេងយ៉ាងអាណាធិបតេយ្យ ហាក់ផ្គើន និងការព្រមានរបស់ ឯកឧត្តម ឃួង ស្រេង ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងឯកឧត្ដម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងមានវិធានការផងដើម្បីរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ អោយស្របទៅនិងគោលនយោបាយ ភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ ! ព្រោះបញ្ហាចោរលួច ឆក់ ប្លន់ និង អំពើហឹង្សាក្នុងគ្រួសារ ភាគច្រើនកើតចេញពីកត្តាល្បែងសុីសងខុសច្បាប់នេះឯង ។
ជុំវិញករណីល្បែងសុីសងខុសច្បាប់ខាងលើនេះ ភ្នាក់ងារយើងមិនទាន់អាចសុំការបំភ្លឺពីលោក ហេង ម៉េង និងលោកប្រធានផ្សារកណ្ដាល បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ ភ្នាក់ងារយើងនឹងរងចាំការបំភ្លឺពី លោក ហេង ម៉េង និងអ្នកពាក់ព័ន្ធនិងលោក ប្រធានផ្សាររៀងរាល់ម៉ោងធ្វើការ ៕