ពលរដ្ឋស្នើសុំ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ មានវិធានការចំពោះ មេឆ្នោតវៀតណាមខុសច្បាប់ ជើងខ្លាំង ឈ្មោះ ហេង ម៉េង ដែលបើកកត់ជាច្រើនកន្លែងនៅផ្សារកណ្ដាល តែអាជ្ញាធរមានសមត្ថកិច្ច មិនបង្ក្រាប
ភ្នំពេញ ៖ យោងតាមប្រភពច្បាស់ការមួយបានបង្ហើបអោយដឹងថា ទីតាំងកត់ឆ្នោតវៀតណាម សញ្ញា ( M9 )ជាច្រើនកន្លែងស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងយ៉ាងរលូន ដោយមិនការបង្ក្រាបពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ចសោះឡើយ ! ខណៈមានសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សារ មិនតែប៉ុណ្ណោះមេឆ្នោតរូបនោះបានតែគំរាម ប្ដឹងអ្នកព័ត៌មានថែមទៀត សង្ស័យមេឆ្នោតយួនរូបនេះ មានឥទ្ធិពលខ្លាំង ទើប អាជ្ញាធរមិនហ៊ានបង្ក្រាប សង្ស័យតែបានលាភសក្ការៈពីមេត្នោតផងមិនដឹង ។
ប្រភពបន្តថា ទីតាំងកត់ឆ្នោតវៀតណាម ខុសច្បាប់ជាច្រើន នៅក្នុងផ្សារកណ្ដាល បើកលេងដោយមិនមានការលាក់លាមអ្វីនោះឡើយ ៖ សង្ស័យបុគ្គលឈ្មោះ ហេង ម៉េង មានអំណាច ខ្លាំងជាងអាជ្ញាធរមានសមត្ថកិច្ចហើយមើលទៅ ទើបអាជ្ញាធរមានសមត្ថកិច្ច នៅស្ងាមដូចជាត្រូវថ្នាំសណ្ដំ បណ្ដោយឲ្យរបស់បុគ្គលឈ្មោះ ហេង ម៉េង ដែលជាមេឆ្នោត ធ្វើអ្វីតាមចិត្ត ជាពិសេសលោកធានផ្សារកណ្ដាលតែម្ដង ។
គួររំលឹកផងដែរថា កាលពីដើមខែកម្ភៈ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម ឃួង ស្រេង គណៈអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែលអនុញ្ញាតិឱ្យមានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។ ប៉ុន្តែប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពអ្វីសោះឡើយ ចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រធានផ្សារផងដែរ ជាក់ស្ដែងក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញនេះតែម្ដងនៅតែបណ្ដែតបណ្ដោយឱ្យមានល្បែងឆ្នោតណាមវៀតខុសច្បាប់ ដែលមានមេធំឈ្មោះ ហេង ម៉េងបើកលេងយ៉ាងអាណាធិបតេយ្យ ហាក់ផ្គើន និងការព្រមានរបស់ ឯកឧត្តម ឃួង ស្រេង ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងឯកឧត្ដម ស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងមានវិធានការផងដើម្បីរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ អោយស្របទៅនិងគោលនយោបាយ ភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ ! ព្រោះបញ្ហាចោរលួច ឆក់ ប្លន់ និង អំពើហឹង្សាក្នុងគ្រួសារ ភាគច្រើនកើតចេញពីកត្តាល្បែងសុីសងខុសច្បាប់នេះឯង ៕