ចូលកាប់ប្លន់យកលុយកន្លែង «Wing វេរលុយ» នៅស្រុកកំពង់សីលា ត្រូវសមត្ថកិច្ចចាប់ខ្លួន
ព្រះសីហនុ ៖ ជនល្មើសម្នាក់ បានចូលទៅកាប់ម្ចាស់ផ្ទះ បណ្ដាលអោយរបួស រួចប្លន់យកលុយពីកន្លែង «Wing វេរលុយ» កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចទីតាំង «Wing វេរលុយ» យីហោ ហុង រ៉ា ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលា បានអោយដឹងថា ជនល្មើស ឈ្មោះ ខន ម៉ៅ អាយុ៣៣ឆ្នាំ ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុំ ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ រងរបួសកំភួនដៃខាងឆ្វេងនិង ភ្លៅខាងឆ្វេង ដោយសារជនល្មើស កាប់នឹងកាំបិតបុ័ងតោ ។
នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាព ថា ពិតជាបានធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះពិតប្រាកដ មែន ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនល្មើស តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕