ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ
នាព្រឹកថ្ងៃអង្គារ ០៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់ទឹកស្ទឹងព្រែកត្នោតកាលពីពាក់កណ្ដាលខែតុលាមកម្លេះ ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ៕