គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះបង្ក្រាបកន្លែងលួចបេីកល្បែងស៊ីសងអេឡិចត្រូនិចនៅក្នុងសង្កាត់ទន្លេបាសាក់ឃាត់មនុស្ស១២នាក់ដកហូតទូរហ្គេមជាច្រេីនទូរ
ភ្នំពេញៈ ដោយអនុវត្ថន៍តាម អនុសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
នៅយប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានចុះបង្ក្រាបកន្លែងលួចបេីកល្បែងស៊ីសងអេឡិចត្រូនិចយីហោ មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះបានឃាត់ខ្លួន មនុស្សប្រុសស្រី ដែលជាបុគ្គលិក រួមជានឹងភ្ញៀវចូលលេង ចំនួន ១២នាក់ យកមកធ្វេីការអប់រំណែនាំដោយមានអាណាព្យាបាលមកធានាអោយត្រលប់ទៅវិញ ក្នុងនោះបានដកហូតទូរហ្គេមបាញ់ត្រីមួយចំនួន និងផ្អាកទីតាំងអាជីវកម្ម៕