Wednesday, February 5, 2025
Latest:

សមាជិក Super VIP របស់លោកជំទាវ លាង ធារ៉ា បានរួមគ្នាធ្វេីខ្សែករពេជ្រមួយខ្សែជូនជាកាដូរដល់គាត់ មានតំលៃ….

(ភ្នំពេញ )៖ ពិតជារឿងមួយដែលគួរឲ្យរំភេីបខ្លាំងណាស់ សម្រាប់ពិធីខួបកំណេីតរបស់ លោកជំទាវ លាង ធារ៉ា ឆ្នាំនេះ ដោយសារតែសមាជិក Super VIP របស់គ្រួសារ T& L Natural បានបង្ហាញទឹកចិត្តស្រលាញ់ គោរពនិង ជូនកាដូពិសេសដែលចេញពីទឹកចិត្តពួកគាត់ ជូនទៅដល់លោកជំទាវនៅថ្ងៃពិសេសនេះ។

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ម្សិលមិញនេះ លោកឧកញ៉ា ឌី ជោត បានរៀបចំកម្មវិធីជប់លៀងខួបកំណេីត បែបលក្ខណៈគ្រួសារ នៅគេហដ្ឋានរបស់លោកទាំង២ គម្រប់ខួប៣០ឆ្នាំ ឲ្យភរិយាបណ្តូលចិត្ត លោកជំទាវ លាង ធារ៉ា ។ សម្រាប់ខួបកំណេីតឆ្នាំនេះ សង្កេតឃេីញថាលោកជំទាវ លាង ធារ៉ា ត្រូវបានសមាជិកគ្រួសារ T&L ធ្វេីរឿងជាច្រេីនសម្រាប់ Surprised ថ្ងៃខួបកំណេីត របស់លោកជំទាវ ធ្វេីឲ្យលោកជំទាវ រំភេីបច្រេីនវគ្គខ្លាំងណាស់។

តួយ៉ាងដូចជាកម្មវិធីយប់មិញនេះ លោកជំទាវ លាង ធារ៉ា បានសម្រក់ទឹកភ្នែក ដោយសារតែអារម្មណ៍ក្តុកក្តួលរំភេីបខ្លាំង ព្រោះតែសមាជិក Super VIP របស់គាត់បាននាំគ្នាជូនកាដូពិសេសគឺខ្សែករពេជ្រ ដែលមានឈ្មោះលោកជំទាវ ធ្វេីឲ្យលោកជំទាវស្រក់ទឹកភ្នែក ព្រោះតែគ្រប់យ៉ាងដែលសមាជិកធ្វេីគឺចេញពីក្តីស្រលាញ់ និងផ្តល់តម្លៃធំធេងមែនទែនដល់លោកជំទាវ។

មិនតែប៉ុណ្ណោះ នៅក្នុងប្រអប់កាដូរក៏មានសំបុត្រមួយច្បាប់ បានសរសេរសារបង្ហាញពីក្តីស្រលាញ់ ជូនដល់លោកជំទាវ ទៀតថា “ខួបកំណេីតមេឆ្នាំនេះ រំភេីបខ្លាំងណាស់ យេីងទាំងអស់គ្នាធ្វេីឡេីងដោយក្តីស្រលាញ់
ស្គាល់មេនឹងបងប្អូនរយៈពេល៣ឆ្នាំ ស្រលាញ់គ្នាដូចបងប្អូន នេះជាគ្រួសារដែរ ស្មោះត្រង់នឹងគ្នា T&L Natural “៕