Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

យកជនជាតិចិនមកធ្វើសង្សារ ដូចយកមកឱ្យវ៉ៃធ្វើបាបស្ទើស្លាប់

ភ្នំពេញ នារីវ័យក្មេងម្នាក់បែកមុខបែកមាត់ ខណៈសង្សារជាជនជាតិចិនប្រើហិង្សាវ៉ៃមកលើរូបនាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣២០កែងនិងផ្លូវ១០៥នៅខុនដូ មួយកន្លែងមានឈ្មោះ ៨ប្រេសសុីស រ៉ូប៊ី ជាន់ទី៨ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លីន យ៉ាង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាបូបតាមអនឡាញ ស្នាក់នៅខុនដូ៨ប្រេសសុីស រ៉ូប៊ី មានស្រុកកំណើតនៅខេត្តព្រៃវែង រងរបួសបែកមុខ បែកមាត់សន្លប់ស្តូកស្តឹង។

បើតាមសម្ដីមិត្តភក្កិនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាដំបូងឡើយនារីរងគ្រោះបានតេហៅរូបគាត់ឲ្យមកជួយប្រាប់ថាជនជាតិចិនដែលត្រូវជាសង្សាររស់នៅជាមួយគ្នានៅខុនដូមួយកន្លែងជាន់ទី៨ បានវ៉ៃធ្វើបាបគាត់ បណ្ដាលឲ្យគាត់បែកមុខបែកមាត់ក្រោយមកមិត្តភក៏បានមកដល់ហើយបើកទ្វារ សួរនាំជនជាតិ ចិនជាសង្សា ថាអាយ៉ាងនៅណាចិននោះឆ្លើយថាមិនដឹង។គាត់មើលក្នុងបន្ទប់ឃើញ សម្ភារ:រាយប៉ាយឥវ៉ាន់រាយពេញបន្ទប់ហើយក៏ឃើញជនរងគ្រោះដេកសន្លប់នៅលើឥដ្ឋរូបគាត់ក៏ស្ទុះទៅចាប់ទាញនិងសង្គ្រោះបឋមទើបដឹងខ្លួន។ហើយក៏គ្រាចុះមកក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចហើយក៏ដឹកនារីរងគ្រោះតាមកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យបាយយ័ន្តភ្លាមៗផងដែរ។ប្រភពដដែលបានបន្ត ទៀតថានារីរងគ្រោះបានស្រឡាញ់គ្នាជាមួយនឹងជនជាតិចិនដោយមិនបានរៀបការត្រឹមត្រូវនោះទេ។បាន យកគ្នា៣ទៅ៤ខែតែប៉ុណ្ណោះ មកជួលខុនដូមួយកន្លែងខាងលើហើយនារីរងគ្រោះ មានមុខរបរលក់កាបូបតាមអនឡាញ ក៏មានផ្ទៃពោះបីខែផងដែរនិងបានវៃគ្នាសឹងតែរៀងរាល់ថ្ងៃ។

ក្រោយមកសមត្ថកិច្ចមកដល់កន្លែងកើតហេតុបានទៅមើលនារីរងគ្រោះនៅមន្ទីរពេទ្យនិងរងចាំស្រាវជ្រាវចាប់ខ្លួនជនជាតិចិននោះដើម្បីយកមកអនុវត្តតាមនីតិវិធីនៃច្បាប់៕