Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សូមសរសើរសម្ថកិច្ចពាក់ព័ន្ធរបស់ខេត្តឧត្តមានជ័យ​ ដែលខិតខំប្រឹងប្រែងបង្រ្កាប​ល្បែងសុីសង​ឆ្នោតវៀតណាម​ ខុសច្បាប់

ឧត្ដមានជ័យដោយអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ចំណុចរបស់ក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងមានការបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី ហ៊ួត សុធី ស្នងការនគរបាលខេត្ត ទេីបឡើងថ្មីដោយមានការសម្របសម្រួលពីលោក ទឹម សុីណាព្រះរាជអាជ្ញាខេត្តឧត្តមានជ័យទើបកម្លាំងសមត្ថកិច្ចជំនាញពាក់ពន្ធ័បានចុះបង្ក្រាបល្បែង សុីសងកន្ទុយលេខ(វៀតណាម)ខុសច្បាប់ ទូទាំងខេត្ត

ប្រតិបត្តការបង្ក្រាបនេះធ្វើឡើងចាប់តាំងពីថ្ងៃ១១ខែវិច្ឆិកាឆ្នាំ២០២០រហូតដល់ថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ២០២០ ដោយឃាត់ខ្លួនក្រុមអ្នកកត់បានជាច្រើននាក់និងវត្ថុតាងក្រដាសកត់លេខឆ្នោតវៀតណាមមួយចំនួនធំ

បច្ចប្បន្នអ្នកកត់ឆ្នោតដែលឃាត់ខ្លួនទាំងអស់រួមនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់