Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យល្បាតក្នុងមូលដ្ឋាន​ឃាត់ខ្លួនបុរសម្នាក់ជនសង្ស័យជាមុខសញ្ញា​កាច់សោ.កម៉ូតូ

ភ្នំពេញ​ ​៖​ កម្លាំង​អន្តរាគមន៍ពិសេសរបស់អធិការដ្ឋាន​ខណ្ឌ​មានជ័យ ​​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋានបាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​មាន​លាក់​ទុក​ឧបករណ៍កាច់​សោកម៉ូតូ​ និង​ដក​ហូតទូរស័ព្ទដៃមួយគ្រឿង​
ហេតុ​ការណ៍​នេះ​បាន​កេីតឡេីង​កាលពី​វេលា​ម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុច​ក្បែរ​ផ្ទះ​សំណាក់​ស្រែ​លាភ​ តាមបណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​ស្ទឹង​មានជ័យ​ សង្កាត់​ស្ទឹង​មានជ័យ​ទី​១​ ខណ្ឌ​មានជ័យ​។

សមត្ថកិច្ច​បានឲ្យ​ដឹងថា​ មុនពេល​កេីតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​មានជ័យ​បាន​ធ្វើ​ការ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កេីត​មាន​នៅ​ក្នុង​មូលដ្ឋាន​។ លុះកម្លាំង​សមត្ថកិច្ច​ជិះ​មកដល់​ចំណុច​ខាងលើ​ ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​កំពុង​តែ​ដេីរ​តែ​ម្នាក់ឯង​ដោយ​ក្នុង​លក្ខណៈ​សង្ស័យ​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ហៅ​ជន​សង្ស័យ​ឲ្យ​ឈប់ដេីម្បី​ធ្វើការ​សួរនាំ​និង​ឆែក​ឆេរ​លើ​ខ្លួន​ជន​សង្ស័យ​ ស្រា​ប់​តែ​ប្រទះ​ឃើញ​ឧបករណ៍​សម្រាប់​កាច់សោកម៉ូតូ​ ចំនួន​១កំផ្លេ​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ អាយហ្វូន​អ៊េច​ផ្លេីស​ ពណ៌​ទឹក​មាស​។ រួច​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វេីការ​ចាប់​វាយ​ខ្នោះ​ជនសង្ស័យ​ភ្លាមៗ​តែ​ម្តង​។

សមត្ថកិច្ច​បានបន្ត​ថា​ជនសង្ស័យខាងលេីមាន​ឈ្មោះ​ ជា​ ចយ​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ មុខ​របរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ហេីយនៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លង​សារភាពថា​ ទូរស័ព្ទ​ដៃ​ដែល​នៅនិងរូប​គេ​ គឺ​គេ​ទេីបតែ​ធ្វេី​សកម្មភាព​ឆក់​យក​ពី​ស្ត្រី​ម្នាក់ដែល​កំពុង​ឈប់​និយាយ​​ទូរស័ព្ទ​​តែ​ម្នាក់ឯង​ កាល​ពី​វេលាម៉ោង១២និង០០នាទី ត្រូវនិងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្រោម​ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាំង​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១​ និងធ្វើកំណត់ហេតុបញ្ជួនទៅអធិការនគរបាលខណ្ឌមានជ័យ​ កសាង​សំណុំ​រឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕