Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ធ្លាយពោះសង្ស័យគេចាក់បានរត់ឆ្លងផ្លូវមកបុកម៉ូតូបុរសម្នាក់ទៀតដួលរបួសបែកមុខបែកមាត់

ភ្នំពេញ ៖ បុរសម្នាក់ធ្លាយពោះសង្ស័យគេ​ចាក់ បានរត់មកបុកម៉ូតូជិះដោយបុរសម្នាក់​បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាល​ពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០​ នៅចំណុចក្រោម​ស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយដឹងថាម្នាក់ដើរ​ថ្មើជើងនិងម្នាក់ទៀតជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO-7374 ។

តាមប្រភពបានឲ្យដឹងថាដំបូងគេឃើញបុរស​ម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់បើកតាមបណ្ដោយផ្លូវ ២១៧វិថីមនីរ៉េត ទិសដៅពីលិចមកកើតកំពុងតែជិះសុខៗក៏ស្រាប់តែមានបុរសម្នាក់ បានរត់ពីផ្លូវខាងក្រោមដោយដៃអោបពោះ មកបុកម៉ូតូបុរសម្នាក់បណ្ដាលឲ្យដួលរង​របួសបែកមុខបែកមាត់ ចំណែកឯអ្នករត់សង្ស័យមានអ្នកណាម្នាក់ចាក់ ត្រូវពោះហើយ​រត់មកបុកម៉ូតូបណ្ដាលឱ្យដួលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចចុះមកអន្តរាគមន៍ និងបានទាក់ទង​ទៅរថយន្ត គ្លីន និចឯកជនមកដឹកជនរង​គ្រោះម្នាក់ដែលធ្លាយពោះទៅមន្ទីរពេទ្យពេទ្យរុស្សុីដើម្បីជួយសង្គ្រោះជីវិតផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងជំនាញ​បានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕