ពិតជាទុក្ខជាន់លើទុក្ខមែន ជិះម៉ូតូដួលរងរបួស ត្រូវជនសង្ស័យឆ្លៀតឱកាសយកម៉ូតូបាត់ទៀត
ភ្នំពេញ ៖ បុរសពីនាក់ជិះម៉ូតូ ហុដាឌ្រីម ឆ្នាំ២០១៦មួយគ្រឿងចេញពីទិញបបរស បំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ បានពាក់កណ្ដាលផ្លូវ ដួលម៉ូតូស្រាប់តែជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងមកពីក្រោយឈប់សួរនាំ ឆ្លៀតឪកាសយកម៉ូតូជិះគេចខ្លួនបាត់ជនរងគ្រោះយំននៀលដី ជាង១ម៉ោងទើបឃើញសមត្ថកិច្ចចុះមកដល់។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខវត្តអរុណវត្តី តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ ជាម្ចាស់ម៉ូតូ មានឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំមុខបើករថយន្ត។ទី២ មានឈ្មោះ ណេង រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅឃ្លាំងក្រណាត់ មួយកន្លែង ស្នាក់បូរីសង្ឃឹមថ្មី មានស្រុកកំណើត ភូមិអណ្តូងទឹក ស្រុកបុទុំសាគរ ខេត្តកោះកុង។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុពួកគេទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FN-7800 ចេញទិញបបរសនៅម្តុំចោមចៅដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចបំណងទៅកន្លែងស្នាក់នៅវិញ លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏បានដួលម៉ូតូមិនបានងើបឡើងលើវិញភ្លាមៗនោះទេ។ ព្រោះរងរបួសដៃជើងឈឺពេញខ្លួន អង្គុយមួយសន្ធុះសិនចាំងើបលើកម៉ូតូជិះបន្តទៅមុខទៀត តែមិនទាន់បានលើកម៉ូតូជិះផង ស្រាប់តែជនសង្ស័យចំនួន៥ នាក់ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក ហុងដាឌ្រីមនិងមួយគ្រឿងទៀតម៉ាក execter តែមិនចាំស្លាកលេខ បានមកសួរនាំ ពួកគាត់ ដោយប្រាប់ថាជួយឌុបយកទៅពេទ្យ រួចក៍បានលើកម៉ូតូជិះឌុបជនរងគ្រោះបនបន្តិច ស្រាប់តែជនសង្ស័យបានប្រាប់ថាម៉ូតូវៀចឈ្នាន់នឹងបែកដុំឲ្យ ជនរងគ្រោះចុះសិន ដោយមានឱកាសល្អ ជនសង្ស័យបានបន្ថែមល្បឿន ជិះម៉ូតូចូលតាមវត្តអារុណវតី គេចខ្លួនដោយសុវត្ថិភាព ចំណែកបក្ខពួកផ្សែងទៀត បានបន្តដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅទិសខាងលិចបាត់ស្រមោល ។ ភ្លាមៗនោះជនរងគ្រោះបាននាំគ្នាស្រែកចោរៗឲ្យគេឯងជួយតែគ្នាអ្នកជួយ។
ក្រោយហេតុការណ៍ជាង១ ម៉ោងទើបលោក មេប៉ុស្តិ៍ចោមចៅទី៣ ទទួលបានព័ត៌មាន ដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុសួរនាំជនរងគ្រោះ និងបានត្រឹមតែប្រាប់រងគ្រោះឲ្យទៅយកឯកសារពាក់ព័ន្ធនឹងម៉ូតូមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចមចៅទី៣ តែប៉ុណ្ណោះ ៕