Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋខេត្ត​ ឧត្ដរមានជ័យ​ ស្នើឲ្យអាជ្ញាធរ​មានសមត្ថកិច្ច​ បង្ក្រាប​ល្បែងសុីសង​ ខុសច្បាប់​ ឆ្នោតវៀតណាម​ ប្រសិនបើ​ បើក​កត់ឡើងវិញ

ឧត្ដមានជ័យ​ ៖​ យោងតាមប្រភពព័ត៌មានពី​ប្រជាពលរដ្ឋ​ នៅក្នុងមូលដ្ឋានខេត្តឧត្ដរមាន​ជ័យ​ ជាពិសេស​ នៅស្រុកអន្លង់វែង ដែល​ពួកគាត់ទាំងអស់គ្នា​ មានការងឿងឆ្ងល់ និង​បាននិយាយ​តៗគ្នាថា ក្រោយពីមានការ​ចង្អុល​បង្ហាញរបស់ ឯកឧត្តម ប៉ែន កុសល្យអភិបាល​ នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទៅលោកឧត្តមសេនីយ៍ត្រី ហ៊ួត សុធី ស្នងការនគរបាលខេត្ត និងអធិការ​នគរបាលគ្រប់ស្រុក​ សហការជាមួយលោក ព្រះរាជអាជ្ញា ទឹម ស៊ីណា បានចុះបង្រ្កាបល្បែងស៊ីសង ឆ្នោតវៀតណាម យ៉ាងក្តៅ គគុកនិងចាស់ដៃ​ ប៉ុន្មានថ្ងៃជាប់ៗគ្នា កន្លងមក​ដែលធ្វើឱ្យប្រជាពលរដ្ឋ​ មានការ ពេញចិត្តនិង​គាំទ្រយ៉ាង​ខ្លាំង​ ចំពោះវិធានការបង្ក្រាប​ ល្បែងសុីសង​ ខុសច្បាប់​នេះ ។ ប៉ុន្តែក៏នៅ​មានលេចលឺ​ ព័ត៌មានចេញពីមហាជនថាមាន​មនុស្ស​ មួយក្រុមដែលអះអាងថា​ ខ្លួនជាក្រុមមេខ្លា ឬមេក្លោង មិនដឹងថា​ មកពីខាង​ណា​នោះទេ ដែលប្រើប្រាស់រថយន្ត​ ពាក់​ស្លាក​លេខ 2BF-7712 និង 2AY-7712 ដែល​ប្រជាពលរដ្ឋ​ នៅស្រុកអន្លង់វែង​ ថត​បាន​ ហើយពួកគេទាំងនោះ​ បានមកបញ្ចុះបញ្ចូលឱ្យមេឆ្នោតវៀតណាម​ បើកដំណើរការអាជីវកម្មឡើងវិញ ដោយពួកគេធានាការពារ និងបាន​ប្រាប់ថា មិនត្រូវលួចលក់ឱ្យអ្នកផ្សេងក្រៅពីក្រុមពួកគេឡើយ បើមិន​អញ្ចឹងទេ​ គេមិនធា​នាលើសុវត្ថិភាពលក់ឆ្នោតវៀតណាម នោះឡើយ​ ។ ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ថា​ ក្រុមនេះមានអ្នកធំ​ណាមួយនៅខាងក្រោយខ្នងនោះទេ ! ទើប​បានជាហ៊ានធានាសុវត្ថិភាព និងបើកដៃឱ្យមេឆ្នោតវៀត​ណាម បើកកត់​ ឡើងវិញ យ៉ាងដូច្នេះ​ ហើយហ៊ាន​ តាងមនុស្សមួយចំនួនដូចជា ៖​ លោក រតនៈ(​ ជាងជួលជុលរថយន្ត) មេឆ្នោតវៀតណាម​ ធំជាងគេប្រចាំស្រុកអន្លង់វែង និងមាន​ កូនកញ្ចែងជាច្រើនទៀត​ដូចជា លោក ស្រី លីណា លោកស្រី លីន​ លោកស្រី បរមី លោកស្រីភាព លោកស្រី សុីម និង លោក ស្រី រ៉ែម ។ ក្រុមកត់​ (​ ឆ្នោត​ វៀតណាម​ )ទាំងនេះមិនដែលខ្លាច​ ញញើតអជ្ញាធរសម្ថកិច្ចឡើយ​ ។

មហាជន​ សង្ឃឹម​និងជឿជាក់ថា​ ក្រោយពី​លេច​លឺ ព័ត៌មាន​ ដូចនេះ អាជ្ញាធរមាន​សមត្ថកិច្ច​ មូលដ្ឋាន​ និង​យកចិត្តទុកដាក់​ ជួយពិនិត្យតាម​ដាន​ករណីខាងលើនេះ និងបង្ក្រាបបន្តទៀតប្រសិនបើ​ មានការ​ បើក​ កត់ឆ្នោតវៀតណាមឡើងវិញមែន​ ។ ពលរដ្ឋសូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ ដល់មន្រ្តីមាន​សមត្ថកិច្ច ក៏​ដូចជាអាជ្ញាធរ​ សម្រាប់ការ​គិត​គូរ​ និងយកចិត្តទុកដាក់ដល់​សុវត្ថិភាព​របស់ប្រជាពលរដ្ឋ​ ៕