Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ករណីពុលដ៏កាចសាហាវ ធ្វើអោយមនុស្សស្លាប់រហូតដល់ ១៤នាក់ នឹងកំពុងសង្គោះបន្ទាន់ជាច្រើននាក់ទៀត

ខេត្តក្រចេះ ÷ប្រជាពលរដ្ឋរស់នៅភូមិ ស្រែ នន ឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងនោះបណ្តាលអោយប្រជាពលរដ្ឋរងគ្រោះមានចំនួនសរុប២១៣នាក់ ស្រីមានចំនួន១២៣នាក់ ស្លាប់១៤នាក់ ស្រី៩នាក់ នេះបើគិតចាប់តាំងពីថ្ងៃទី០៧. ឧសភា .២០១៨ រហូតមកដល់ថ្ងៃទី០៨. នេះ ហាក់បីដូចជាធូរស្រាលគឺមិនមានអ្វីកើតឡើងនោះទៀតទេ សូមបញ្ជាក់ផងដែរថាករណីពុលខាងលើនេះផ្ទុះឡើងចាប់តាំងពីថ្ងៃ០៣.ឧសភា .២០១៨ មកម្លេះ។
បើតាមការៀបរាប់ពីជនរងគ្រោះប្រាប់អ្នកយកពត៌មានយើង អោយដឹងថាមុនដំបូង ពួកគាត់មានអាការះដូចជាវិលមុខតឹងទ្រូង ថប់ដង្ហើម ណែនបំពង់ក និងក្អួតចង្អោរជាដើម ក្រោយមកមិនបានប៉ុន្មានម៉ោងផងក៏បានស្លាប់ភ្លាមៗនៅក្នុងផ្ទះតែម្តង។ លោកស្រីវិជ្ជះបណ្ឌិតបានបញ្ជាក់ថា អាការះទាំងនេះអាចបណ្តាលមកពីអ្នកទាំងនោះហូបចំណីអាហារដែលមាន ឬទឹកអូរ.ស្ទឹងដែលមានសារធាតុពុល(គីមី)ក៏ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់ថា ការពុលនេះបណ្តាលមកពីប្រភពណាច្បាស់លាស់នោះនៅឡើយទេ លោកស្រីវិជ្ជះបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា អ្នកជំងឺទាំងនោះអាចនឹងត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យកាលម៉ែតបន្ត ដើម្បីជួយសង្គោះបន្ទាន់ ប្រសិនបើស្ថានភាពអាការះមានសភាពធ្ងន់ធ្ងរ។
ចំណែកលោកអភិបាលស្រុករង អ៊ួង សម្បត្តិ បានបញ្ជាក់ប្រាបអ្នកសារព័ត៌ ថាស្ថានភាពនៅក្នុងថ្ងៃទី០៨.ឧសភា ចាប់តាំងពីយប់រហូតមកទល់ពេលល្ងាចនេះ ហាក់បីដូចជាមិនមានអ្វីប្រែប្រួលនោះទេ គឺមានការស្ងប់ស្ងាត់ ហើយបើទោះបីមានអាការះធូរស្រាលយ៉ាងណាក៏ដោយ កម្លាំងរបស់លោក ដែលកំពុងចុះជួយប្រជាពលរដ្ឋនោះ រួមមាន កម្លាំងបេអឹម.ប៉ូលីស .យោធាស្រុកនឹងកម្លាំងយោធាខេត្ត ដែលកំពុងតែ ម មា ញឹកក្នុងការជួយសង្គោះបងប្អូនប្រជាពលរដ្ឋដែលពួកគាត់កំពុងតែជួបការលំបាក់ លោកបានបញ្ជាក់ទៀតថាបើទោះបីជាអាការះធូរស្បើយយ៉ាងណាក៏ដោយក៏កម្លាំងរបស់លោកនៅតែរងចាំមើលបន្តទៅទៀត ណាមួយខ្លាចពួកជនខិលខូចឈ្លៀតឱកាសនៅពេលដែលបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក់ ចូលលួចទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដូចជា គោ ក្របី ជ្រូក មាន់ទាជាដើម ។ដូឆ្នេះហើយកម្លាំងរបស់លោកត្រូវតែខិតខំយកចិត្តទុក្ខដាក់មិនថាយប់ឬថ្ងៃនោះទេ ដើម្បីការពារទ្រព្យសម្បត្តិទុក្ខជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក់ ៕