ហួសចិត្តមេប៉ុស្តិព្រែកកំពឹស!ចោរប្លន់ម៉ូតូជនរងគ្រោះទៅបាត់អ្នកសារព័ត៍មានទៅថតផ្សាយស្រាប់តែមកជេអ្នកសារព័ត៍មាន
ភ្នំពេញ៖បុរសម្នាក់ត្រូវជនសង្ស័យក្រុមជិះម៉ូតូ៣គ្រឿងមានគ្នា៦ប្រដាប់ដោយដាវសាំម៉ូរៃសកម្មភាពធាក់ម៉ូតូជនរងគ្រោះអោយដួលរួចដកដាវគំរាមកាប់ប្លន់យក ម៉ូតូZOOMERXបានសំរេចរួចជិះគេចខ្លួនបាត់ ស្រមោលមិនរំខានដល់សមត្ថកិច្ច ៖ ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ចំនុចជិះស្ពានបាក់ក្នុងសង្កាត់ ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យ៉ាង ឧត្ដម ភេទប្រុសអាយុ ២៥ឆ្នាំមុខរបចាក់បទភ្លេងខារ៉ាអូខេជិតកោះពេជ្រមានស្រុកកំណើតនៅភូមិចារឃុំកន្រប់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
តាមសម្ដីជនរងគ្រោះបានអោយដឹងថា មុនពេលកើត ហេតុរូបគាត់ទើបតែចេញពីធ្វើការពីចាក់ភ្លេងខារ៉ាអូខេនៅជិតកោះពេជ្រដោយជិះម៉ូតូ ZOOMERXពណ័ សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ.1.FS7178 ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពីកើត ទៅលិចគោលបំណងត្រលប់ទៅវិញខណៈមកដល់ចំនុចកើតហេតុខាងលើលេចជនសង្ស័យ១ក្រុមជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមានគ្នា៦នាក់មកពីក្រោយជិះគៀបសងខាងហើយធ្វើសម្មភាពធាក់អោយដួលរួចដកដាវបំរុងកាប់ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានលើកម៉ូតូរបស់ខ្លួនជិះគេចខ្លួនដោយសុវត្តិភាពមិនខំខានដល់សមត្ថកិច្ចកំពុងសង្ងំដេកលង់លក់។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកកំពឹសអោយ ជួយអន្តរាគមតែប៉ុណ្ណោះ ។ រួចពេលអ្នកសារព័ត៌មាន ទៅថតធ្វើការសាកសួរជនរងគ្រោះស្រាប់តែ មេប៉ុស្តិ៍ស្លៀកពាក់ស៊ីវិលទើបតែចេញពីដេកក្នុងប៉ុស្តិ៍ដើរមកត្រេងត្រាំងមិនបានសួរនាំអីផងមកស្រែកជេទៅលើអ្នកសាព័ត៍មាយ៉ាងយ៉ាងចាស់ដៃ តែក្រុមអ្នកព័ត៌មានមិនតប(ត) និងនាំគ្នាហួសចិត្តទៅលើលោកមេប៉ុស្តិហើយក៏នាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសរៀងខ្លួន៕