Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ១ក្រុមដេញកាប់យុវជន១ក្រុមរង​របួសធ្ងន់២នាក់ ប្លន់យកម៉ូតូហុងដាឌ្រីម​០១៦​ឡើងស៊េរីឆ្នាំ០២០បានសម្រេច រួចជិះគេច​ខ្លួនបាត់ស្រមោល

ភ្នំពេញ ៖​ ជនសង្ស័យ១ក្រុមមានបក្ខពួកជាង​១០នាក់បានធ្វើសកម្មភាពកាប់​ យុវជន១ក្រុមប្លន់យកម៉ូតូបានសម្រេចរួចជិតគេចខ្លួន​បាត់​ស្រមោលដោយសុវត្តិភាពមិនរំខានដល់​សមត្ថកិច្ចកំពុងលង់លក់ក្នុងដំណេក
ហេតុការណ៏នេះកើតបានឡើងកាលពីវេលា​ម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទ័ ទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវ២១៧ចំណុចកន្លែងលក់បាយឆា​ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធឿន សុខា ភេទប្រុស អាយុ១៩ឆ្នាំ មុរបបើកឡាន ស្នាក់នៅទួលពង្រ។​ មានស្រុកកំណើត នៅ​ភូមិស្វាយអណ្ដូង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុន ពេលកើតហេតុរូបគេមានគ្នា៩នាក់​បានចេញពីក្លឺប ជាមួយគ្នា ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញម្ដុំផ្សារទួលពង្រដោយជិះម៉ូតូ៣គ្រឿងតាមបណ្ដោយផ្លូវ២១៧ទិសដៅ​ពីកើត​ទៅលិច​ ម៉ូតូដែលជនសង្ស័យប្លន់យក​ទៅម៉ាកហុងដា​ ឌ្រីមC125 ស៊េរីឆ្នាំ២០១៦​ពណ័ខ្មៅ ឡើងតែម០២០ពាក់ ស្លាកលេខ​ភ្នំពេញ1FS-1202​មកដល់ចំណុចកើតហេតុ​ស្រាប់តែលេចមុខជនសង្ស័យ១ក្រុមជិះម៉ូតូ​៥គ្រឿងមានគ្នាជាង១០នាក់ចេញពីក្លឹប​ ជិះដេញមកពីក្រោយបានធ្វើសកម្មភាពយក ដាវ និងកាំបិតកាប់ប្រហាជាច្រើនកាំបិត បណ្ដាលឲ្យយុវជន២នាក់រងរបួសធ្ងន់និង​៦​នាក់ ទៀតរត់ចេញពិការកាប់ប្រហាដោយឃើញឳកាសល្អជនសង្ស័យទាំងនោះបានលើម៉ូតូជិះចូលតាមផ្លូវចាក់សំរាមគេចខ្លូួនបាត់​ស្រមោល។​ ចំណែកជនរងគ្រោះទាំង២នាក់​ដែលរងរបួសធ្ងន់ត្រូវបានមិត្តភក្ត្រដែលរត់​គេចខ្លួនពីកាប់ប្រហាដឹកតាមម៉ូតូយកទៅ​សង្គ្រោះភ្លាមៗទៅឯមន្ទីរពេទ្យរុស្សី។

ក្រោយកើតហេតុជនរងគ្រោះបានមក​ដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៏ស្ទឹងមានជ័យទី១ ដើម្បី​អោយសមត្ថកិច្ចស្រាវជ្រាវ​ តាមចាប់ក្រុមជន​សង្ស័យ​ យកមកផ្ដន្ទាទោសតាមច្បាប់​ ៕