Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញចូលរួមវេទិកា Lian Yu Gang ស្តីពី «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» តាមរយៈវីដេអូពីចម្ងាយ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញចូលរួមវេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» ដែលមានការចូលរួមជាគណៈអធិបតី ឯកឧត្តម Du Hangwei អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន។

សមាសភាពចូលរួមតាមវីដេអូពីចម្ងាយមាន ៖ ថ្នាក់ដឹកនាំសន្តិសុខ នៃ ២២ប្រទេស, Interpol និងចូលរួមផ្ទាល់មាន ៖ ថ្នាក់ដឹកនាំសន្តិសុខចិន, អង្គការអន្តរជាតិសៀងហៃ, អង្គការមេគង្គឡានឆាង និងក្រុមហ៊ុនឯកជនពាក់ព័ន្ធមួយចំនួន។

វេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» បានទទួលនូវធាតុចូលសំខាន់ៗនៃប្រទេសចូលរួមដូចជា ៖
១-ការប្រឈមរបស់នគរបាល ៖
-ការការពារខ្លួនឯងផ្ទាល់ពីជំងឺ
-ជំងឺប៉ះពាល់ទាំងសេដ្ឋកិច្ច និងការរក្សាសន្តិសុខសង្គម
-ឧក្រិដ្ឋកម្មឆ្លងដែនកើនឡើង៖ គ្រឿងញៀន, រត់ពន្ធមនុស្ស, សត្វព្រៃខុសច្បាប់។ល។
-ប្រឈមបទល្មើសថ្មីៗដូចជា ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ផលិតផលក្លែងក្លាយ, សម្អាតប្រាក់, ព័ត៌មានក្លែងក្លាយ។
២-អនុសាសន៍ ៖
-ត្រូវបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធទាំងផ្លូវការ និងក្រៅផ្លូវការ
-ចែករំលែកព័ត៌មានទាំងអំពីបទល្មើស និងអំពីជំងឺកូវីដ
-បន្តធានាការកសាងសមត្ថភាពមន្ត្រី
៣-តួនាទីរបស់នគរបាលក្នុងការប្រឆាំងជំងឺកូវីដ និងយន្តការរបស់រដ្ឋាភិបាលប្រទេសនីមួយៗ៕