Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាលរាជធានីប្រគល់ម៉ាស២ម៉ឺនម៉ាសអាកុល៤០កានជូនកងទ័ពឈរជើងតាមព្រំដែន ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវិដ-១៩

ភ្នំពេញ៖ ម៉ាសចំនួន២ម៉ឺនម៉ាសនិងអាកុលចំនួន៤០កានត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចប្រគល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវិដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរាលដាលចូលដល់សហគមហើយនោះ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាសៀលថ្ងៃទី១១ ធ្នូនេះ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។