Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តក្រុមហ៊ុនវីរៈប៊ុនថា​ បើកលឿនបែក​កង់រេចង្កូតបុក​រនាំងដែកព្រលាន យន្តហោះពោធិ៍ចិនតុង​ ក្រឡាប់រងការខូចខាត យ៉ាង​ដំណំ

ភ្នំពេញ៖​ រថយន្តកូរ៉េ ៤តោនកន្លះដឹកបញ្ញើគ្រប់ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ បាន​បើកបែកកង់រេចង្កូតបុករនាំងដែកព្រលាន យន្តហោះពោធិ៍ចិនតុងក្រឡាប់ផ្ងាជើងខូច​ខាតយ៉ាងដំណំ
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង ៥ព្រឹកទី ១៣ខែធ្នូឆ្នាំ ២០២០នៅ​ចំណុចផ្លូវសហព័ន្ធរុស្សីក្នុងភូមិព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តកូរ៉េរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ3E-6539បើកបរដោយបុរសម្នាក់បាន បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាង​លើក៏ស្រាប់តែបែកកង់រេចង្កូតមកស្ដាំដៃ​ជ្រុលទៅបុកជាមួយនឹងរនាំងដែកព្រលាន​យន្តហោះបាក់បែកអស់ជាច្រើនផ្ទាំងហើយរថយន្តក៏ក្រឡាប់សង្កត់ លើរនាំងដែករបងព្រលានយន្តហោះ បណ្តាលឲ្យដាច់កង់ខាង​មុខចេញពីរថយន្តអស់២កង់។រថយន្ដរងការ​ខូចខាតយ៉ាងដំណំតែមិនបណ្ដាលឲ្យនរណា ម្នាក់រងរបួសនោះទេ។ ចំពោះអ្នកបើកបរ​រថយន្តបង្ករងរបួសតិចតួចស្រាល ហើយក៏​បានខលហៅតំណាងក្រុមហ៊ុនយករថយន្ត មកសាងអីវ៉ាន់ចេញពីកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ​ចរាចរណ៍ក្រុងមកវាស់វែងស្ទូចយក​រថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕