Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សំណង់រឹងមាំបំពានលើដីអណ្តូងមាសប្រជាពលរដ្ឋស្ទុះការតវ៉ាដូចគោលោតនិងឱ្យវ៉ៃចោល

ខេត្តកំពត ៖ អណ្ដូង​មាស​ដុះ​នៅ​ភ្នំ​លក គេ​ធ្វើ​សំណង់​រំលោភ​យក តែ​អាជ្ញាធរ​សន្យា​រយៈពេល​40​ថ្ងៃ​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង​វិញ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​លក ឃុំ​ឬ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ក៏​បាន​លើកគ្នា​ជា​ច្រើន​ដង​មក​ហើយ​មក​កាន់​អណ្ដូង​លក​នៅ​ជាប់ជើង​ភ្នំ​លក ឃុំ​ឬ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​នេះ​។

ពលរដ្ឋ​លើកគ្នា​មក​កាន់​អណ្ដូង​មាស​ដុះ​នៅ​ជើងភ្នំ​លក​នេះ​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​ដែល​ធ្វើ​រំលោភ​យក​ដី​អណ្ដូង​មាស ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ ។

ចំណែកឯ​ពលរដ្ឋ​ផ្សេង​ទៀត​ក៏​មានការ​សំណួ​ម​ពរ​អោយ​រក្សារ​អណ្ដូង​នេះ ទុក​ទឹក​ប្រើ​រួម​មិន​ចង់​អោយ​មានការ​ធ្វើ​ផ្ទះ​នៅ​ជិត​អណ្ដូង​នោះ​ឡើយ ព្រោះ​ត្រូវ​យក​ទឹក​ប្រើប្រាស់​រួម​គ្នា តកូនតចៅ​។

លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច បាន​ថ្លែងប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​13​ខែធ្នូ​នេះ​ថា ពាក់ព័ន្ធ​អ្នក​ធ្វើ​សំណង់​រឹង​នៅ​លើ​ដី​អណ្ដូង​មាស​ដុះ​នៅ​ជើងភ្នំ​លក​នេះ អាជ្ញាធរ​ស្រុក និង​ឃុំ បាន​ទៅ​អោយ​ម្ចាស់​ដែល​ជា​អ្នក​ធ្វើ​សំណង់​នោះ​ចុះ​កិច្ចសន្យា​រួច​ហើយ មិន​អោយ​លើស​ពី​40​ថ្ងៃ​ទេ អោយ​ម្ចាស់​សំណង់​វាយ​ចេញ​ដោយ​ខ្លួនឯង​។ ហើយ​បើ​លើស​ពី​40​ថ្ងៃនេះ គេ​មិន​វាយ អាជ្ញាធរ​នឹង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។ ទោះជា​យ៉ាងណា ឈ្មោះ គឹ​ម ថើ​យ អាយុ​64​ឆ្នាំ​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​សន្យា​ថា ខ្លួន​ពិតជា​វាយ​ចោល​តាម​កិច្ចសន្យា​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​៕