ឃ្លាំងស្តុបថ្នាំលាបសក់ នៅខណ្ឌពោធិសែនជ័យ ត្រូវអគ្គីភ័យឆាបឆេះ
ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុបថ្នាំលាបសក់មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៥ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅភូមិគោកចំបក់សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ឃ្លាំងខាងលេីថៅកែជាជនជាតិចិន ដោយផ្ទុកថ្នាំលាបសក់ ហើយមុនពេលកេីតហេតុ ម្ចាស់បានចាក់សោរចោលដោយទៅសម្រាកផ្ទះផ្សេង លុះមកដល់វេលាកេីត ហេតុស្រាប់តែប្រជាពលរដ្ឋលឺសម្លេងផ្ទុះនៅខាងក្នុងក៏ចេញមកមេីលឃេីញភ្លេីងកំពុងឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលនិង បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលា ម៉ោង១និង៤០នាទីថ្ងៃខែឆ្នាំដដែល។
ជុំវិញករណីអគ្គីភ័យនេះសមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទេីបឆាបឆេះបែបនេះ សំណាងមិនមានមនុស្សរងរបួស ដោយឆេះតែសម្ភារ:ខាងក្នុងអស់មួយចំនួនធំ៕