អគ្គិភ័យឆាបឆេះឃ្លាំងដាក់សម្ភារៈ នៅរីសតសុខសាន្ត ក្រុងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុងកោះរ៉ុងបានឲ្យដឹងជាបឋមថា នៅវេលាម៉ោង៣និង១០នាទីយប់ទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ មានអគ្គិភ័យឆាបឆេះឃ្លាំងដាក់សម្ភារនៅសុខសាន្ត រីសត ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
សមត្ថកិច្ចនៅមិនទាន់ស្រង់បានព័ត៌មានពីដើមហេតុនាំឲ្យមានការឆាបឆេះនេះ និងទំហំនៃការខូចខាតនៅឡើយទេ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមពីលោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងឲ្យដឹងថា ឃ្លាំងដាក់សម្ភារនេះមានទំហំ១៥ម៉ែត្រគុណនឹង៣០ម៉ែត្រ ហើយសម្ភារក្នុងឃ្លាំងដែលរងការខូចខាតមានដូចជារថយន្ត ម៉ាស៊ីនអូប័រនិងសម្ភារចម្រុះច្រើនមុខទៀត ហើយករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕