Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពមួយកំណាត់ខ្លួន អណ្តែតទឹកទន្លេចតុមុខ សង្ស័យអាចជាករណីឃាតកម្ម

ភ្នំពេញ៖ អ្នកនេសាទ បានប្រទះឃើញសាកសព ដោយមានសភាពរលេះរលួយ សល់ត្រឹមចង្កេះ មកត្រឹមជង្គង់ អណ្តែតទឹកទន្លេចតុមុខ ស្ថិតនៅច្រាំងទន្លេ ខាងកើតវត្តឧណ្ណាលោម ស្ថិតក្នងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

មុនពេលភ្ញាក់ផ្អើល មានប្រជានេសាទ បានប្រទះឃើញសាកសព ដែលមានមួយកំណាត់នេះ អណ្តែត នៅលើផ្ទៃទឹកទន្លេ មុខវត្តឧណ្ណាលោម ហើយប្រជានេសាទ បានយកឈើអូស មកច្រាំងទន្លេ ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ នៅកន្លែងកើតហេតុ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
លោកមេប៉ុស្តិ៍ផ្សារកណ្តាលទី១ បានដឹកនាំកម្លាំង ចុះទៅទីតាំងនោះ រួចរាយការណ៍បន្ត ទៅផ្នែកជំនាញការិយាល័យ ពិនិត្យ និងវិភាគ កន្លែងកើតហេតុ ចុះមកធ្វើការវិភាគ និងកោសល្យវិច័យ ។ ក្រោយពិនិត្យរួច សមត្ថកិច្ចជំនាញ សន្និដ្ឋានថា សពអាចមានវ័យ ជាង ១៥ ទៅ ១៦ ឆ្នាំប៉ុណ្តោះ ព្រោះឆ្អឹងមានសភាពតូចៗ ។
សពត្រូវបានផ្នែកជំនាញ វេចខ្ចប់យកទៅពិនិត្យវិភាគបន្ត នៅវត្តស្ទឹងមានជ័យ ព្រោះអាចជាករណីឃាតកម្ម ៕