Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់​ព្រោះតែភ្លើងប្រចណ្ឌដាច់​ចិត្ត​ ចងក​សម្លាប់​ខ្លួន​ចោលកូន​និងប្រពន្ធ

ភ្នំពេញ៖ បុរសម្នាក់​ខឹង​ប្រពន្ធ​ធ្វើការ​ងារ​ថែម​ម៉ោង​យប់ ច្រើនពេក​កើត​​ភ្លើង​ប្រចណ្ឌ​ ​គិតខ្លីសម្រេចចិត្ត​ ចងក​ សម្លាប់​ខ្លួន​ នៅក្នុង​បន្ទប់​ជួល​
ហេតុការណ៍នេះបានបង្ករ​អោយមានការណ៍​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៤និង​៣០នាទី​ល្ងាច​ថ្ងៃទី​៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុង​បន្ទប់​ជួល​លេខ​០៩​ជាន់​ទី​២​ ភូមិ​ទ្រា​២​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ រាចធានីភ្នំពេញ។

​សពជនរងគ្រោះ​ មានឈ្មោះ​ ប៊ុត​ សាវុធ​ ភេទ​ប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរ​ កម្ម​ករ​ សំណង់​ ស្នាក់នៅ​ផ្ទះជួល​លេខ​០៩​ ជាន់​ទី​២​ ភូមិទ្រា២​ សង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ មានស្រុកកំណើត​ ភូមិ​ស្នេហ៍រាន​ ឃុំ​បឹង​ព្រះ​ ស្រុកបាភ្នំ​ ខេត្ត​ព្រៃវែង​ ។

មាន​ប្រពន្ធឈ្មោះ​ វ៉ែន​ ពៅ​ ភេទស្រី​ អាយុ​៣៣ឆ្នាំ​ មុខរបរ​ កម្មករ​ រោងចក្រ​ ស្នាក់នៅ​ជាមួយ​ប្តី​ មានស្រុកកំណើត​ ភូមិ​នាង​ទទឹង​ ឃុំទឹកហូរ​ ស្រុក​លលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​ ព្រម​ទាំង​មានកូន​ស្រី​២នាក់​

​ បើតាម​សម្តី​ ស្រ្តី​ជាប្រពន្ធ​បានអោយដឹងថា​ មុនពេលកើតហេតុ​ នៅយប់ថ្ងៃទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ រូប​គាត់​បាន​ទៅ​ធ្វើការ​ រោងចក្រ​ ថែម​ម៉ោង​រហូត​ ដល់​ម៉ោង​៨យប់​ លុះ​ត្រលប់​មក​ផ្ទះ​វិញ​ ស្រាប់តែ​ប្តី​របស់​គាត់​ រក​រឿង​ប្រចណ្ឌ​ ឈ្លោះហើយ​បានទាស់​ពាក់​សម្តី​ជាមួយ​គ្នា​បន្តិច​ ហើយប្តី​គាត់​ សុំ​លែង​លះ​គ្នា​ទាំង​យប់តែ​រូប​គាត់​បាន​ប្រាប់​ថា​ បើ​ចង់​លែង​ ចាំ​ព្រឹកឡើង​ចាំ​​ឡើង​ទៅ​លែង​គ្នា​ បន្ទាប់​មកបាន​នាំ​គ្នា​ដេក​លក់​អស់​ទៅ​ ។
​ ប្រភព​ដដែល​បានបន្តទៀតថា​ លុះ​ព្រឹកឡើង​ពួក​គាត់​មិន​បាន​និយាយ​គ្នា​អ្វីនោះ​ទេ​ ហើយ​រូប​គាត់​ជា​ប្រពន្ធ​ ក៍​ចេញ​ធ្វើការ​រោងចក្រ​ដូច​សព​ដង​ ដោយ​មិន​បាន​មក​ ហូប​បាយ​នៅ​ផ្ទះ​ទេ​ គឺ​ហូប​បាយ​នៅ​រោងចក្រ​ លុះ​ដល់​ម៉ោង​៤​រសៀល​ ថ្ងៃទី​៧​ ខែ​កញ្ញា​ឆ្នាំ​២០១៨​ រូបគាត់បាន​ចេញ​ពី​ធ្វើការ​មកផ្ទះ​វិញ​ខណៈមកដល់​គាត់គោះ​ទ្វារ​ផ្ទះ​ ដើម្បី​អោយ​ប្តី​បើក​ទ្វារ​ តែមិនបើកក៏រុញ​ទ្វារ​ចូល​ ក៍ស្រាប់​តែ​ឃើញ​ប្តី​របស់​គាត់​ បាន​ចងក​ ជាមួយនិង​ខ្សែក្រវ៉ាត់ស្លាប់បាត់ទៅហើយ ។ ភ្លាមៗបានរាយការ ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។

​ក្រោយពេលកើតហេតុ​ បន្ទាប់​ជំនាញ់​កោសល្យវិច្ឆ័យ​សាក​សព​រួចបានបញ្ជាក់ថា សពជនរងគ្រោះ​ គឺ​ពិត​ជាស្លាប់​ដោយ​ អត្ត​ឃាត់​ចងក​ សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដមែន​ រួចបានធ្វើកំណត់ហេតុប្រគល់​សព ជនរងគ្រោះ​ អោយ​ទៅ​ក្រុមគ្រួសារយកទៅ​ធ្វើ​បុណ្យតាមប្រពៃណី​នៅ​ស្រុកកំណើត​ ៕