Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ពាក់ពន្ធ័ករណីរំលោភហើយ បង្ខាំងមនុស្សទុកជំរិតទាប្រាក់

ភ្នំពេញ៖ ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់នារីរងគ្រោះ ថាមានគេតេជំរិតទារប្រាក់ចំនួន ១០លានរៀល ជាថ្នូរនឹងការដោះលែងកូនស្រីរួចមក​ លោកវរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូល​ បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ​ រហូតដល់ម៉ោង ១១:៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌកំបូល​ សហការជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យបង្ខាំងមនុស្សជំរិតទារប្រាក់​ និងរំលោភសេពសន្ទវៈ នៅចំណុចតាមផ្លូវបេតុង ភូមិថ្មី​ សង្កាត់ដង្កោ ខណ្ឌដង្កោ និងបានរំដោះនារីដែលជាជនរងគ្រោះចេញពីការបង្ខាំងបានដោយសុវត្ថិភាព។

ជនសង្ស័យឈ្មោះ សៅ​ ប្រុស​ ហៅ​ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ ផ្លូវលំ​ ភូមិ​ស្រែ​ក្នុង​ សង្កាត់​កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ (ឃាត់ខ្លួន​ គ្មាន​សារធាតុ​ញៀន)

ជនរងគ្រោះឈ្មោះ អ​ ស​ ភេទស្រី​ អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស​ ស្នាក់នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន​ជនសង្ស័យខាងលើ​ ត្រូវបានកម្លាំង​ជំនាញ​នៃ​អធិ​ការដ្ឋាននគរបាលខណ្ឌកំបូល កសាង​សំណុំរឿង បញ្ជូនទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់