ផ្ទះឈើប្រក់ស័ង្កសីនៅជាន់ទី២ ក្នុងសង្កាត់ច្បារអំពៅទី១ ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្ទេចគ្មានសល់
ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅក្បែរអតីតរោងកុន តាមបណ្ដោយផ្លូវលេខ ៦៣១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មានអគ្គិភ័យមួយ បានឆាបឆេះផ្ទះឈើ ប្រក់ស័ង្កសី ជាន់ទី២ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ខ្ទេចគ្មានសល់ ក៏ប៉ុន្តែពុំមានមនុស្ស រងរបួស ឬរងគ្រោះដល់អាយុជីវិតនោះឡើយ ដោយសារតែមូលហេតុ មកណឲពីឆ្លងចរន្តអគ្គិសនី។
មុនពេលកើតហេតុ គេឃើញផ្សែងហុយចេញ ពីដំបូលផ្ទះល្វែង ខាងលើជាខ្លាំង ទើបរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ខណៈពេលនោះ ម្ចាស់ផ្ទះ ក៏មិននៅដែរ។ ក្រោយពីទទួលព័ត៌មាន ខាងលើភ្លាមៗ គេសង្កេតឃើញមានរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនអង្គភាព និងរថយន្តពន្លត់អគ្គិភ័យ របស់ឯកជន ព្រមទាំងមន្ត្រី ជំនាញជាច្រើន សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ។
ម្ចាស់ផ្ទះមាន ឈ្មោះ ឡាំង អ៊ាបខេង ភេទស្រី អាយុ៤៩ឆ្នាំ (ជនជាតិខ្មែរ) មានមុខរបរ ជាមេផ្ទះ ហើយមូលហេតុ នៃការឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលឆេះ ជាប្រភេទសំណង់ឈើ ប្រក់ស័ង្កសី (ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ)។ ក្រៅពីផ្ទះ ក៏មានខូចខាតសំភារប្រើប្រាស់ ប្រចាំថ្ងៃអស់ទាំងស្រុង និងឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាង អស់មួយជំហៀងផ្ទះ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ រថយន្តការិយាល័យអគ្គិភ័យ ចំនួន៨គ្រឿងប្រើប្រាស់ ទឹកអស់ ចំនួន ១៦ឡាន ស្មើនឹង ៦៤ ម៉ែត្រគូប។ រថយន្តជំនួយរបស់ ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ ម៉ែត្រគូប -រថយន្តជំនួយរបស់កងរាជ អាវុធហត្ថ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ ឡាន ស្មើនឹង ១២ ម៉ែត្រគូប -រថយន្តជំនួយ របស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប – រថយន្តជំនួយរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប – រថយន្តជំនួយរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ ម៉ែត្រគូប៕